header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២៖៤០នាទី ទៀបភ្លឺថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខមជ្ឈមណ្ឌលកម្សាន្ត ROCK លើកំណត់ផ្លូវព្រះមុនីរង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនចំនួន៤នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9527 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្ត Highlander ប្រភេទតាក់ស៊ីឯកជនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-5637 បើកបរដោយបុរសម្នាក់ ចំពីក្រោយផ្នែកខាងស្តាំលាន់ដូចរន្ទះក្នុងទិសដៅស្របគ្នា រុញរថយន្ត Highlander ទៅមុខជាច្រើនម៉ែត្រ ហើយផ្ងារកង់ឡើងលើទ្រូងផ្លូវ បើកទៅមុខលែងរួច និងផ្ទុះកង់ស្ដាំខាងក្រោយ។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំដូចគ្នា ដោយផ្ទុះកង់មុខខាងឆ្វេង និងផ្នែកខាងឆ្វេងខ្ទេចយ៉ាងដំណំ តែសំណាងល្អមិនមានមនុស្សណាម្នាក់ រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post