header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសភេទទី៣ (ខ្ទើយ)ម្នាក់ បានធ្វើអត្តឃាតដោយចងកខ្លួនឯង ទាំងមិនដឹងមូលហេតុ ហើយបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨៖៣០នាទីយប់ថ្ងៃពុធ ៧កើត ខែ កក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ផ្លូវ១៣ ភូមិ៥ ប្លុកអ្នកតាចិន ជាន់ទី២ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក​សពមិនស្គាល់ អត្តសញ្ញាណ​ ភេទទី៣ កម្ពស់១មែត្រ ៦០ សម្បុរខ្មៅស្រអែម។

យោងតាម​ការពិនិត្យរបស់ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បញ្ជាក់ថា សពជនរងគ្រោះ ស្លាប់ ដោយសារចងកខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។

បច្ចុប្បន្នសាកសព ត្រូវបានដឹកយកទៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងរកសាច់ញាត់ បើពុំមានសាច់ញាតិមករកទេ សមត្ថកិច្ចនឹងសម្រេចបូជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post