header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ស្រះចក ក៏ដូចក្នុងសង្កាត់ផ្សេងៗទៀត ក្នុងខណ្ឌដូនពេញ បានរិះគន់ទៅលើលោក សុខពេញវុធ ថា មិនយកចិត្តទុកដាក់ និងមិនចុះបង្គ្រាបល្បែងហ្គេម ភ្នាល់បាល់តាមអ៊ីនធើណេតទាល់តែសោះ ឬមួយកន្លែង ទាំងនេះ មានការបង់ខែ ឬយ៉ាងណា បានមិនហ៊ានបង្ក្រាប? ។

ប្រជាពលរដ្ឋបាននិយាយថា កន្លងមក ពួកគាត់រស់នៅទាំងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាព ការរស់នោះហើយកន្លងមកទៀត បទល្មើសឆក់ និងប្លន់ ច្រើនតែកើតចេញពីល្បែងអស់ទាំងនេះ មួយយប់ៗ សុទ្ធសឹងតែក្មេងស្ទាវចេញ ចូល អត់ឈប់ឈរ ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋ មានការរស់នៅទាំងភ័យខ្លាច ហើយប្រជាពលរដ្ឋសួរថា​ តើឯណាទៅភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច? ។ 

កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យខណ្ឌទាំង១២ និងអាជ្ញាធរទាំង១២ខណ្ឌ ចុះបង្គ្រាបល្បែងសុីសង់ និងល្បែងភ្នាល់បាល់តាមអ៊ីនធើណេត និងល្បែងកត់កន្ទុយលេខ ក៏ដូចជាល្បែងផ្សេងៗទៀត មិនឲ្យមានកើតក្នុងមូលដ្ឋានឡើយ ផ្ទុយទៅវិញខណ្ឌដូនពេញ ណេត24ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និងកន្ទុយលេខយួន កើតដូចផ្សិត ប៉ុន្តែលោកអភិបាលខណ្ឌ លោកសុខ ពេញវុធ ហាក់មិនហ៊ានបង្គ្រាបសោះ រក្សាទុកបនល្បែងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ ផ្ទុយពីបទបញ្ជារបស់អភិបាលរាជធានី ក៏ដូចបទបញ្ជារបស់​សម្តេចក្រឡាហោមស ខេង ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្នុងខណ្ឌដូនពេញ បានសំណូមពរដល់លោកអភិបាលរាជធានីភ្នំពេញ មេត្តាក្រឡេកមើលភាពអសកម្មមន្ត្រីក្រោមឱវាទផង ។ មន្ត្រីក្រោមឱវាទមួយចំនួនតួច ហាក់ដូចកន្ទេលធំបន្លំដេក ប៉ុណ្ណោះ ដែលហាក់មិនយកចិត្តទុកដាក់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post