header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អាមេរិកៈ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បាននិយាយថា ពួកគេកាន់តែច្បាស់លាស់ជាងពេលណាៗទាំងអស់ ក្រោយការបញ្ជាក់របស់ក្រុមចារកម្ម CIA ថា រាជទាយាទ អារ៉ាប៊ី សាអូឌីត មាននូវចំណែកមួយក្នុងការធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សកជី។

នៅក្នុងការវាយប្រហារដ៏គួរភ្ញាក់ផ្អើលមួយ សមាជិកព្រឹទ្ធសភាអាមេរិក លោក លីនសេ ហ្គ្រាហាម បាននិយាយថា លោកមានជំនឿចិត្តខ្ពស់ថា រាជទាយាទ មហាម៉េដ ប៊ីន សាម៉ាន់ សមគំនិតសម្លាប់លោក ខាហ្សកជី។

សមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina ម្នាក់នេះ បានចាត់ទុករាជវង្ស អារ៉ាប៊ី សាអូឌីត ថា ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

សូមបញ្ជាក់ថា អារ៉ាប៊ី សាអូឌីត បានចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធនឹងការសម្លាប់អ្នកកាសែត ខាហ្សកជី ប៉ុន្តែបានច្រានចោលថា រាជទាយាទ ប៊ីន សាល់ម៉ាន់ គ្មានការជាប់ពាក់ព័ន្ធអ្វីនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post