header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស១ក្រុម មានគ្នាប្រហែល១០នាក់ បានចូលផឹកស៊ី និង​ច្រៀងខារ៉ាអូខេក្នុងហាង «ម្ហូបខ្មែរគាប់ចិត្ត» ខណៈដែលហៅស្រីមកកំដរ ហើយស្រីនោះមិនរាក់ទាក់រកខ្លួនធ្វើឲ្យបុរសម្នាក់ ក្នុងចំណោម១០នាក់ ស្ទុះមកទះ២កំផ្លៀង រួចវាយគ្នាមួយប្រាវ ផ្អើលដល់សមត្ថកិច្ចឫស្សីកែវចុះអន្តរាគមន៍។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវបេតុង ចំណុចក្នុងហាងម្ហូបខ្មែរគាប់ចិត្ត ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីទីតាំងកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសមានគ្នា៣នាក់ បានមកផឹកស៊ីច្រៀងខារ៉ាអូខេក្នុងហាងខាងលើមួយសន្ទុះ ក្រោយមកបានតេហៅពួកម៉ាកមានគ្នា៧នាក់មកទៀត បានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រឺស័រ ពណ៌ស ស៊េរីទំនើប ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 2AU-7254 បានចូលមកផឹកច្រៀង ហើយក៏បានហៅស្រីខារ៉ាអូខេមកកំដរម្នាក់១ ស្រាប់តែបុរសម្នាក់ ក្នុងចំណោម១០នាក់ ដោយខាងស្រីម្នាក់មិនរាក់ទាក់ធ្វើឲ្យបុរសម្នាក់រូបនោះ ខឹងស្ទុះទៅទះស្រីនោះចំនួន២កំផ្លៀង ធ្វើឲ្យខាងបុរសដែល៣នាក់ចូលច្រៀងមុនខឹង ព្រោះស្រីខារ៉ាអូខេក្នុងហាងនោះធ្លាប់ស្គាល់គ្នា ទើបកើតមានជម្លាះនឹងគ្នាឈានផ្ទុះហិង្សាវាយគ្នាឯងមួយប្រ៉ាវបែកចានបែកកែវ រងរបួសទាំងសងខាង ខណៈពេលនោះបុរសដែលមានគ្នា៧នាក់បានចេញពីហាង ដើម្បីបើករថយន្តចេញ តែត្រូវបក្ខពួកខាងរងគ្រោះមានគ្នាបីបានចេញតាមមកខាងក្រៅ វាយគ្នាមួយប្រាវទៀត បណ្ដាលឲ្យរថយន្តឡង់គ្រីស័រស៊េរីទំនើបបែកកញ្ចក់ខាងមុខ និងខាងក្រោយ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ និងខណ្ឌ បាន​ចុះមកដល់ទីតាំងកន្លែងកើត ហើយឃាត់ខ្លួន​បានទាំងសងខាង រួមទាំងរថយន្តមួយគ្រឿង ហើយក៏បានហៅម្ចាស់ហាងទៅប៉ុស្តិ៍ ដើម្បីសាកសួរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post