header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជំនិតលោក កឹម សុខា បានប្រកាសបដិសេធចំពោះការលាបពណ៌ថា មាន​គម្រោងធ្វើបាតុកម្មនៅតាមបណ្តារាជធានី/ខេត្ត ដើម្បីទាមទារឲ្យដោះលែងលោក  កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ការប្រកាសនេះ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក សម រង្ស៊ី បានប្រកាសគាំទ្រឲ្យមានការតវ៉ាធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដែលកំពុងស្ថិតក្នុងដៃតុលាការ។

យ៉ាងណាក្តីលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានឲ្យដឹងលើបណ្តាញ​សង្គម យ៉ាងដូច្នេះថា សុំបដិសេធចំពោះការលើកឡើងអំពីគម្រោងធ្វើបាតុកម្មនេះ។

លោកបានបញ្ជាក់ថា «លោក កឹម សុខា តែងតែទូន្មានពួកយើងឲ្យប្រកាន់យ៉ាងខ្ជាប់ ខ្ជួននូវគោលការណ៍អហិង្សា មិនគុំគួនមិនសងសឹកខ្មែរ និងមិនចាត់ទុកខ្មែរណាជាសត្រូវ។ ដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានរបស់យើង គឺធ្វើតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»

លោកបានបន្តថា «ការផ្លាស់ប្តូរណាក្រៅពីមធ្យោបាយនេះយើងមិនធ្វើជាដាច់ខាត។ ឥឡូវមានគេកំពុងលាបពណ៌ពួកយើងថា មានបំណងចង់ធ្វើបាតុកម្ម ដើម្បីទាមទារដោះលែង លោក កឹម សុខា។ យើងសូមបដិសេធការលាបពណ៌នេះ យ៉ាងដាច់អហង្ការ។ យើងត្រូវការរក្សាការពារភាពស្អាតស្អំរបស់ពួកយើង»

ការលើកឡើងរបស់លោក មុត ចន្ថា នេះបន្ទាប់ពីកញ្ញា ស៊ិន រ៉ូហ្សិត អតីត​ចៅសង្កាត់អូចារ របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជាសកម្មជនមូលដ្ឋានចង់ឲ្យកញ្ញា កឹម មនោវិទ្យា និងអ្នកនៅក្នុងស្រុកជាពិសេសលោក កង គឹមហាក់មុត ចន្ថា និង ចាន់ ចេន ប្រកាសជាផ្លូវការមកថា នឹងដឹកនាំបាតុកម្មទាមទារឲ្យដោះលែងលោកប្រធាន កឹម សុខា នោះពួកខ្ញុំនឹងចូលរួម»

កញ្ញាបន្តថា ខ្ញុំបារម្ភក្រែងមិនទាន់បានប្រមូលផ្តុំផង គេដេញមកផ្ទះវិញអស់ ឧទាហរណ៍ដូចជាគ្រាន់តែមនុស្សបួនដប់នាក់ឈរមុខផ្ទះលោកប្រធាន កឹម សុខា ក៏គេដេញមកវិញដែរ។

កញ្ញាគូសបញ្ជាក់ថា «បើកញ្ញា កឹម មនោវិទ្យាលោក កង គឹមហាក់មុត ចន្ថាចាន់ ចេន ពិតជាកូនស្រី និងជាសហការីដ៏រឹងមាំរបស់លោកប្រធាន កឹម សុខា ពិតមែន អាចអំពាវនាវបានពួកខ្ញុំនឹងចូលរួម»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post