header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ តាម​សេចក្តីរាយការណ៍ពីស្រុកសំឡូត បានឲ្យ​ដឹងថា មានជនសង្ស័យចំនួន៦នាក់បាន​ប្រើកាំភ្លើង AK ចូលទៅគំរា​មម្ចាស់ចម្ការ ដើម្បីកាប់យកឈើ​នៅទីនោះ។

កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតទទួលបានពាក្យបណ្តឹងពីម្ចាស់ចម្ការ​ឈ្មោះ សូត្រ ណុង ហៅម៉ម ភេទប្រុស អាយុ​៥៦ឆ្នាំ មុខរបរធ្វើចំការ នៅភូមិអូររំចេកក្រោម ឃុំអូរសំរិលក្រោម ស្រុកសំឡូត ខេត្តបាត់ដំបង។ បន្ទាប់មកបានសុំយោបល់ពីថ្នាក់លើ នៅវេលាម៉ោង៥និ៤០នាទីល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់តាមសភាពជាក់ស្តែង។

ក្រោយឃាត់ខ្លួន​ សមត្ថកិច្ចដកហូតវត្ថុតាង​រួមមាន ៖ -កាំភ្លើងAK ស្វាយ​បត់១ដើម មានគ្រាប់ចំនួន៤គ្រាប់ -ម៉ាស៊ី​នអារឈើ១គ្រឿង -រថយន្តកែច្នៃ១គ្រឿង -ឈើធ្នង់១ដើម។

ជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ យី ម៉ង់ ភេទប្រុស អាយុ២៣ឆ្នាំ ២-ឈ្មោះ ប៉ែត សំអ៊ុន ភេទប្រុស អាយុ៣២ឆ្នាំ ៣-ឈ្មោះ ឆៃ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ៤-ឈ្មោះ នាក់ មឿន ភេទប្រុស អាយុ៣៧ឆ្នាំ ៥-ឈ្មោះ សៀង សុខា ភេទប្រុស អាយុ២៤ឆ្នាំ ៦-ឈ្មោះគឿត សារី ភេទប្រុស អាយុ១៨ឆ្នាំ ជនទាំង៦នាក់នេះ មានមុខរបរមិនពិតប្រាកដ រស់នៅស្រុកកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ កំពុងឃាត់ខ្លួននៅមូលដ្ឋានស្រុកសំឡូត ដើ​ម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post