header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ យុវជនឡើងកម្នាក់ ចាប់ផ្តួលក្មេងស្រីអាយុ១៥ឆ្នាំ ទៅលើដី ប៉ុនប៉ងរំលោភ តែត្រូវម្តាយក្មេងស្រីរងគ្រោះ ទៅទាន់ ហើយក៏ចាប់ខ្លួនខ្លួន ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ។

ករណីប៉ុនប៉ងចាប់រំលោភខាងលើនេះ ​កើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់​ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស៍ក ពុទ្ធ​សរាជ២៥៦២ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យុវជនឡើងករូបនោះ ឈ្មោះ មៀច វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មុនពេលកើតហេតុ ជនបង្ក រួមនឹងបក្ខពួក២នាក់ទៀត បានបើកគោយន្ត មកដល់ចំណុចភូមិថ្មី ឃុំតាំងសំរោង បានឈប់គោយន្ត ហើយជនបង្កបានចុះមកជួបក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំនៅភូមិថ្មី រួច​បានចាប់ផ្តួលទៅលើដី ប៉ុនប៉ងរំលោភ តែត្រូវម្តាយក្មេងស្រីទៅទាន់ ក៏ចាប់បានម្នាក់ ចំណែកពីរនាក់ទៀត បើកគោយន្ដរត់គេចខ្លួនបាត់។

បច្ចុប្បន្នយុវជឡើងកខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋានស្រុក ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post