header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងនគរបាល​ប៉ុស្តិ៍អូរបែកក្អម បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់ ក្រោយពីពួកគេ​វាយតប​គ្នា នៅចំណុចមុខវត្តមន្ទីរគណបក្សប្រជាជន ផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីម៉ោង​១៖១០នាទីរំលងអធ្រាត្រ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ភាគីទី១ មាន​២នាក់ ១-ឈ្មោះ ឈឹម កុសល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (គ្មានសារធាតុញៀន) រងរបួសរលាត់ស្បែកក្បាល និងរលាត់ខ្នង។ ២-ឈ្មោះ ជិន សារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅប​ន្ទប់ជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (គ្មានសារធាតុញៀន) របួសហើមប៉ោងស្នារទាំងសងខាង ហើមប៉ោហកដៃខាងឆ្វេង ។

ភាគីទី២ មាន​៥នាក់ ១-ឈ្មោះ អន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ១២អា ផ្លូវ៥៩៦  សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ (គ្មានសារធាតុញៀន) របួសដាច់ស្បែកចុងដង្ហើបខាងឆ្វេង។ ២-ឈ្មោះ ស៊ុន គឹមសាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ ម៉ៅ សុវណ្ណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិដំនាក់ត្រែងត្រយឹង  សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសដាច់រលាត់ស្បែកសៀតផ្កាខាងស្តាំ។ ៤-ឈ្មោះ ថន ស៊ីស៊ីឡា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង  សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ៥-ឈ្មោះ ប៊ូ ចាន់រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិជម្ពូវ័ន  សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសរយៈស្បែកក្បាល និងរលាត់ត្រចៀកខាងឆ្វេង ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន៥គ្រឿង (១-ម៉ាកហុងដាCBF ពណ៌ខ្មៅ ពណ៌ក្រហមលាយស ពាក់ស្នាកលេខភ្នំពេញ1GK-7701 ទី២-ម៉ាកKTM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-7291 , ទី៣-ម៉ាកDUKE ពណឥខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ១DD-5220 ,ទី៤-ម៉ាកXR-ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DQ-6667 និងទី៥- ម៉ាកXR-ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AY-4659

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ភាគីទី១ បានចេញពីផឹកស៊ីនៅហាងម៉ូឌែន២ ម្តុំតាខ្មៅ បានធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ បានជួបជាមួយភាគីទី២ រួចភាគីទី១ បានជិះម៉ូតូវ៉ានិងឈប់ពីមុខម៉ូតូភាគីទី២ ហើយបានរោទិ៍ម៉ាស៊ីនម៉ូតូរបស់ខ្លួនឮខ្លាំងៗ ក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា ហើយប្រតាយប្រតប់គ្នាតែម្តង បន្ទាប់មកកម្លាំងល្បាតយើងបានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញបានធ្វើការនាំខ្លួនជនសង្ស័យទាំង៧នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post