
អាមេរិកៈ សត្វតោមួយក្បាល បានខាំសម្លាប់កម្មករម្នាក់ ខណៈដែលបានរត់រួចចេញពីទ្រុង។ សត្វតោនេះ ក៏ត្រូវបានគេបាញ់សម្លាប់ផងដែរ ដោយក្រុមអភិរក្សសត្វព្រៃ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ Caswell Country រដ្ឋ Corlina សហរដ្ឋអាមេរិក។
គេមិនបានបញ្ជាក់ថា ហេតុដូចម្តេចបានជាសត្វតោមួយក្បាលនេះ ចេញពីទ្រុងរួចនោះទេ ប៉ុន្តែពេលដែលបានចេញភ្លាម ក៏បានខាំសម្លាប់បុគ្គលិកអាយុ២២ឆ្នាំម្នាក់តែម្តង។
ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Alexandra Black ភេទស្រី ដើមកំណើតមកពី New Palestine, Indiana ហើយបច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យរដ្ឋ Indiana ដែលត្រូវបានជួលឲ្យទៅបម្រើការនៅទីនោះ៕
