header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧:២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ ៩៧-៩៨ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បណ្តាលមកពីបើកលឿនចុះចំណោត រអិលក្រួសក្រាលផ្លូវ ក្រឡាប់ដោយខ្លួនឯងខ្ទេចអស់មុខ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា រថយន្តបង្កម៉ាក់ ហ៊ីហាន់ដាយ ប្រភេទសណ្តោងរ៉ឺម៉ក ក្បាលរថយន្ត ពាក់ស្លាកលេខ ភ្នំពេញ 3C-1187 និងរ៉ឺម៉កសណ្តោងពាក់ស្លាកលេខ 4A-0556 មានទិសដៅ ភ្នំពេញ-កោះកុង របស់ក្រុមហ៊ុន គា ធី ។ រថយន្តខូចខាតប្រមាណ ៣០% ហើយអ្នកបើកបរ ឈ្មោះ កៅ សុផល ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិទួលទទឹង ឃុំព្រះនិពាន្ត ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានរងរបួសស្រាល រួមដំណើរដោយឈ្មោះ ខៀវ បូទុំ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិបចាម ឃុំបក់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល ។

ករណីខាងលើនេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង ចុះអន្តរាគមន៍ និងជួយសង្រ្គោះដឹកអ្នករបួសទៅកាន់មណ្ឌលសុខភាពត្រពាំងរូង ទាន់ពេលវេលា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post