ព្រះសីហនុៈ សមត្ថកិច្ចស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃ ដើរបិណ្ឌបាតយកប្រាក់ទិញគ្រឿងញៀនប្រើប្រាស់ នៅចំណុចផ្ទះសំណាក់ហ្វ៊ីនលីកា ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃទាំង៥នាក់ ទី១. ឈ្មោះ សូវ មិត្ត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ ទី២. ឈ្មោះ សុខ រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣. ឈ្មោះ មាស សីរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៤. ឈ្មោះ ជី ភក្ត្រ័ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី៥. ឈ្មោះ ខាត យន្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
សម្ភារៈដកហូតរួមមាន៖ ទី១- ស្បង់ចិវចំនួន៥លៀង, ២- បាត៣ និង ៣- សម្ភារៈប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនក្លែងធ្វើសង្ឃ ដើរបិណ្ឌបាតទាំង៥នាក់ ត្រូវសមត្ថកិច្ចកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេចតាមច្បាប់៕