ភ្នំពេញៈ ឧកញ៉ា ឌួង ឆាយ បានចំអកឲ្យអ្នកនយោបាយវ័យក្មេង លោក វិល្លាម ក្រោយពីលោក បានអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូច បង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ ពោលគឺអភិបាលខេត្តសៀមរាម លោក ឃឹម ប៊ុន សុង។
តាមរយៈហ្វេសប៊ុកឧកញ៉ា ឌួង ឆាយ បានសរសេរបង្ហោះថា “មិនចេះខ្មាសគេ សមជាអ្នកនយោបាយមែន, ក្រពើក្នុងទឹក អូនមិនហ៊ានចាប់ ដល់ពេលក្រពើងាប់ ស្រាប់អូនចាប់ឲ្យប្រជាជនមើល។ រឿងចាក់ដីលុបសមុទ្រនៅកំពង់សោមដល់ណាហើយ? ជាពិសេសរឿងកោះត្រាល់សន្យាមុនបោះឆ្នោតយ៉ាងមិចហើយ?” ។
ការលើកឡើងរបស់ឧកញ៉ា ឌួង ឆាយ បែបនេះ ក្រោយលោក វីល្លាម ដែលស្គាល់ថា ជាអ្នកនយោបាយវ័យក្មេង បានសរសេរបង្ហោះលើហ្វេសប៊ុករបស់លោកថា “បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញកំហុសជាច្រើន និងបានស្នើដល់សម្ដេចនាយករដ្ឋមន្ត្រីឲ្យដកតំណែងលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្តសៀមរាប ។ ខណៈនេះលោក ឃឹម ប៊ុន សុង បានបញ្ចប់មុខងារជាអភិបាលនៃខេត្តសៀមរាបហើយ សូមអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូចបង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ”។
ជាមួយនឹងរឿងនេះដែរ ខាងលោកវិល្លាម ក៏បានឆ្លើយតបវិញផងដែរថា៖ ខ្ញុំបានដាក់សេចក្ដីជូនដំណឹងមួយ ស្ដីពីទិន្នន័យប្រមូលមេដៃ យុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ លេី Pin top of page តែនៅមានគេ សួរទៀតថាដំណេីរការដល់ណាហេីយ ខ្ញុំឆ្ងល់ថា តេីអត់ចេះអានអក្សរទេឬបានមកសួរអញ្ចឹង ? បេីថាមិនចេះអានអក្សរ ចុះម្ដេចអាចសរសេរអក្សរ comment បាន ?