header ads

Sponsor

រិទ្ធី

លោក ហូរ វ៉ាន់ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរន្តេសខ្លួននៅបរទេស បានបញ្ជាក់ថា៖ យើងខ្ញុំកំពុងតែមិនយល់ដែលនាយករដ្ឋមន្ត្រីឯកបក្សតម្រូវឲ្យដាក់ពាក្យសុំលើកលែងបំរាមធ្វើនយោបាយ ចុះកាលដាក់       បំរាមមិនឲ្យធ្វើនយោបាយ ពួកយើងខ្ញុំមានដាក់ពាក្យសុំឯណា? រឿងអីដាក់ពាក្យសុំពេលលើកបំរាម? បំរាមនេះធ្វើដោយសាលដីកាតុលាការកំពូលអ៊ីចឹងតុលាការកំពូលចេញសាលដីកាលើបំរាមធ្វើនយោបាយចេញទៅចប់ហើយ។

លោក ហូរ វ៉ាន់ បានសួរថាម៉េចបានជាមានច្បាប់ខុសប្រក្រតីនេះមកពីណាមកបង្គាប់បញ្ជាជំនួសសាលដីកាតុលាការកំពូលបែបនេះ។

មិនតែប៉ុណ្ណោះ លោក ហូរ វ៉ាន់ ក៏ទទូចឲ្យដោះលែងលោកប្រធានកឹម សុខា និង រំសាយចោលរាល់ទោសទាំងអស់របស់លោកប្រធាន សម រង្ស៊ី ដែលជាម៉ែ និងឪពុកយើងខ្ញុំសិន ទើបបានយើងខ្ញុំទទួលការលើកលែងបំរាមនយោបាយយើងខ្ញុំជាក្រោយ។ បានប្រយោជន៍អី រួចខ្លួនតែកូន ហើយ ឪ នៅជាប់ឃុំដដែល។ ល្បិចបំបែកកូនចេញពីម៉ែ ឪ ចេញពីបក្សខ្លួនឯង យើងខ្ញុំមិនទទួលយកជាដាច់ខាត។

ការឆ្លើយតបបែបនេះក្រោយពីសម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍ក្នុង​ពី​ធី​ជួសំណេះសំណាល​ជាមួយ​កម្ម​ការ​-​កម្មការិនី នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ថា៖ ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងមាន​ឱកាស​បាន​វិល​មកកាន់​ឆាកនយោបាយ​វិញ នៅពេល​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម​រួចប៉ុន្តែ អ្នក​ទាំងនោះត្រូវ​ដាក់សំណើ ទៅកាន់​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​មហាផ្ទៃ​ជាមុនសិន ហើយ​បន្ទាប់មក​ទើប​មានការ​ពិចារណា​ថា​ឲ្យ​ឬ​មិន​ឱ្យ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post