
កំពងឆ្នាំងៈ សេចក្តីរាយការណ៍ពីឃុំស្វាយ បានរាយការណ៍បានអោយដឹងថា ល្បែង បៀរ អាប៉ោង ស៊ីសងរាប់ពាន់ដុល្លា ដែលជ្រកក្រោមសៃសង្វៀនជល់មាន់ របស់មន្ត្រីយោធាម្នាក់ថាបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់បិទមាត់ ដល់ មន្ត្រីកងរាជអាវុធហត្ថខេត្តស្រុកនិងស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទើបអាចដំណើរការទៅបានយ៉ាងរលូន។
លោកប៉្រៃនិងលោកផ្លង់ ត្រូវបានគេដឹងថា ជាអ្នករកចំណូលឲ្យយយោធាម្នាក់មួយមិនចេញមុនិងជាអ្នកនៅពីកនរោយខ្នងដោយសារមានការឃុបឃិតគ្នា បែបនេះ ទើបគេមិនខ្វល់បញ្ហាសុវត្តិភាពរបស់ប្រជាពលរដ្ឋ ដែលប្រឈម និងមានចោរលួច ចោរប្លន់ និងបង្កឲ្យមានហឹង្សាដាក់គ្នា រវៀងក្រុមគ្រួសារ និងបានអនុវត្តន៍ផ្ទុយពី គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល។
ដោយមានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋថា កងកម្លាំងជាច្រើននាក់ ដែលស៊ីប្រាក់ខែរាស្រ្ត តែបានមកបំរើការពារផលប្រយោជន៍ ឲ្យបនល្បែងស៊ីសងរបស់លោកប៉្រៃនិងលោកផ្លង់ ទៅវិញ។
ការលើកឡើងដូច្នេះ ក៏ដោយសារតែ បើមន្រ្តីពិតប្រាកដ គឺត្រូវតែអនុវត្ត៍តាមវិន័យសណ្តាប់ធ្នាប់របស់កងកម្លាំង មិនឲ្យមានការពាក់ព័ន្ឋនឹងល្បែងស៊ីសង និងគ្រឿងញៀនជាដាច់ខាត បុគ្គលណាប្រព្រឹត្តផ្ទុយពីបទបញ្ជាខាងលើនិងត្រូវទទួលពិន័យ ឬដេញចេញពីអង្គភាព។
សង្វៀនជល់មាន់ ស្ថិតក្នុងភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យប្រជាពលរដ្ឋ សម្តែងនូវការព្រួយបារម្ភ ដោយសារគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានណាចាត់វិធានការបង្ក្រាបឡើយទើបប្រជាពលរដ្ឋក្នុងភូមិស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានសំនូមពរដល់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួ ច័ន្ទឌឿន លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានមួយនេះ ផង ដើម្បីពង្រឹងសន្តិសុខសង្គមជូនដល់ពលរដ្ឋ។សូមបញ្ជាកផងដែរថាកន្លងទៅសៃវៀនប្រជលមាន់ខាងលើនេះត្រូវបានកំលាំងនគបាលខេត្តធ្វើការបង្ក្រាបម្តងហើយដោយធ្វើកាតរុះរើនិងកាប់បំផ្លាញចោលម្តងហើយតែឥឡូវកម្រើកឡើងវិញទៀតហើយដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋផងដែរ៕


