Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសជនជាតិចិនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យនគរបាលប្រឆាំងគ្រឿងខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនបានជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់គ្នា។

នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីម៉ោង​១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញបានចុះ​បង្រ្កាបករណីគ្រឿងញៀនមួយកន្លែង នៅចំណុចក្រុម១ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយ​ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ A FENG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅបណ្តោះអាសន្នសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមនឹងវត្ថុតាងចាប់យកបានមាន ១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០២ កញ្ចប់ , ២-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។

នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងទៀត​ថា បន្ទាប់មក នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៖៣០នាទីរសៀល​ ជនសង្ស័យ​ឈ្មោះ A FENG បានសហការចូលរួមសមត្ថកិច្ចជំនាញបន្តឈានទៅឃាត់ជនសង្ស័យ២នាក់ទៀត ១-ឈ្មោះ PANJUN ភេទប្រុស ឆ្នាំកំណើត ១៩៨៣។  ២-ឈ្មោះ DU DE YOUNG ភេទប្រុស ឆ្នាំកំណើត១៩៨៨ ស្ថិតនៅចំណុច ក្រុម១១ ភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញមានវត្ថុតាងរួមមាន ១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១៧កញ្ចប់, ២-ម្សៅម៉ត់សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់, ៣-ប្រភេទថ្នាំគ្រាប់ ចំនួន៩០គ្រាប់, ៣-ទូរស័ព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣ រួមនឹងថ្នាំញៀន ត្រូវបានឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor