header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សំណង់ខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ មានកម្មករជាង២០០នាក់ផ្ទុះកូដកម្ម ទាមទាររកប្រាក់ខែ ខណៈដែលដល់ថ្ងៃបើកលុយទៅហើយ បែរជាថៅកែ មេការ រត់គេចខ្លួនបាត់ បង្កឲ្យផ្អើលឆោឡោ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

តាមកម្មករបានឲ្យដឹងថា សំណង់អគារខុនដូខាងលើ មានថៅកែ មេការ ជាជនជាតិចិន ហើយជារៀងរាល់ថ្ងៃទី១០ រាល់ខែ កម្មករត្រូវបើកលុយ ស្រាប់តែចូលមកដល់ខែថ្មី ខែធ្នូ ឆ្នាំ២០១៨ ថ្ងៃទី១០ ទៅហើយ មិនឃើញថៅកែ មេការ បើកលុយឲ្យកម្មករ រហូតមកដល់ព្រឹកថ្ងៃទី១៤ នេះនៅតែមិនទាន់បើក មិនឃើញទាំងថៅកែ មិនឃើញទាំងមេការ នាំគ្នាគេចខ្លួនបាត់អស់ ទើបកម្មករ ផ្អើកឆោឡោ ក្រោយពីរកថៅកែ មេការមិនឃើញ ប្រមូលផ្តុំគ្នាផ្ទុំកូដកម្មតែម្តង។

ហេតុការណ៍ខាងលើកើតឡើងភ្លាម សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ សាកសួរ នាំជុំវិញហេតុការណ៍ដែលកម្មករផ្ទុះកូដកម្មខាងលើ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post