header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីជាមានសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយ ដែលជាប់បម្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំយ៉ាងណាក្តី ក៏ក្រុមអ្នកនយោបាយ ដែលមាននិន្នការគាំទ្រលោក សម រង្ស៊ី ប្រកាសមិនទទួលយកនោះទេ។ ការលើកឡើងរបស់ក្រុមអ្នកនយោបាយប្រឆាំង បន្ទាប់ពីរដ្ឋសភា បានអនុម័តដោយសេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ កាលពីថ្ងៃទី១៣ ខែធ្នូនេះ ដោយសំឡេង១១៥ នៃចំនួនសមាជិកសភាទាំងមូល។

លោក អ៊ូ ច័ន្ទរិទ្ធ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថា លោកមិនទទួលយកការផ្តល់និតីសម្បទា ក្នុងការអនុញ្ញាតឲ្យលោកធ្វើនយោបាយឡើងវិញនោះទេ។

លោកបានបញ្ជាក់លើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែធ្នូនេះ យ៉ាងដូច្នេះថា «ក្នុងចំណោម១១៨នាក់ មានតែអ្នកទទួលស្គាល់សាលដីកាតុលាការទេ ដែលអាចទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។ ដូច្នេះបុគ្គលណា ស្នើសុំការដកបំរាមនយោបាយនេះស្មើនឹង។

១. មិនត្រូវការគណបក្សសង្គ្រោះជាតិ ដំណើរឡើងវិញ

២. មិនត្រូវការ/បោះបង់មន្រ្តីមូលដ្ឋានជាប់ឆ្នោតទាំង៥០០៧នាក់

៣. មិនត្រូវការការបោះឆ្នោតឡើងវិញ ។ល។»

ជាមួយគ្នានោះដែរ លោក អ៊ូ ច័ន្ទរិទ្ធ ក៏បានលើកឡើងថា អ្នកទទួលយក ឬស្នើសុំផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ គឺជាអ្នកដាក់បន្ទុកបន្ថែមលើលោក កឹម សុខា ដែលកំពុងស្ថិតក្រោមការគ្រង់គ្រងរបស់តុលាការ។

លោកបញ្ជាក់ថា «មិនតែប៉ុណ្ណេះ ថែមទាំងដាក់បន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀត ទៅលើលោកប្រធាន កឹម សុខា ដោយទទួលស្គាល់ការចាប់ និងឃុំខ្លួនតាមការចោទប្រកាន់ពីទោសក្បត់ជាតិ»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post