header ads

Sponsor

រិទ្ធី

កាលពីរសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ និងកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានប៉ុស្តិច្រកទ្វារព្រំដែន ប្រធានស្នាក់ការកំពង់ផែ សរុប ៦៨ នាក់។

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត​ថ្លែង​ថា ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពត​បាន​ក្លាយជា​កម្មសិទ្ធិ​របស់​​អ្នករក​ស៊ី​ធ្វើ​អាជីវកម្ម​កាយ​ដី​លក់​ទៅ​ហើយ។

ទាក់ទង​នឹង​ការ​យក​ដី​មក​ធ្វើ​ផ្លូវ​តាម​ភូមិ​ ឃុំ​ លោក​អភិបាល​ក៏​បាន​ស្នើនិង​ជំរុញ​ឱ្យប្រធាន​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត ​ធ្វើការពិនិត្យឡើង​វិញ​ ស្វែងរក​ឯកសារ អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាយ​ដី​ភ្នំ ហើយ​ទាមទារឱ្យក្រសួងរ៉ែ និងថាមពលត្រូវ​កាន់កាប់​គ្រប់គ្រង​ភ្នំ​ឡើង​វិញ ព្រោះ​ភ្នំ​នៅ​ក្នុង​ខេត្ត​សុទ្ធតែ​មាន​ម្ចាស់​កម្មសិទ្ធិ​ស្ទើរតែ​អស់​ទៅ​ហើយ ​លោក​មិន​ដែល​ជួប​បញ្ហា​បែប​នេះ​ទេ ហើយ​រដ្ឋបាល​ខេត្ត​ក៏​មិន​អាច​ទៅ​ទិញ​ភ្នំ​ខ្លួនឯង​មក​ធ្វើ​ផ្លូវ​បាន​នោះ​ដែរ។

គួរររំលឹកថា ឯកឧត្តម ជាវ តា​យ ត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកំពតកាលពីខែសីហា ឆ្នាំ២០១៨ កន្លងទៅជំនួសលោក ចាន់ ចេស្តា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post