header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាជ្ញាធរខណ្ឌដូនពេញ បានខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ លើករណីវិវាទរវាងតំណាងចែកចាយ និងក្រុមហ៊ុន ប៊ីអេចអាយភី ហុងកុង លីមីធីត (ខេមបូឌា) រហូតឈានដល់ការប្រមូលផ្តុំតវ៉ានោះ ទទួលបានដំណោះស្រាយសមស្រប ប្រកបដោយស្នាមញញឹម និងមានភាពស្និទ្ធស្នាលឡើងវិញ ។

នៅរសៀលថ្ងៃសុក្រ ១៥រោច ខែកត្ដិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១២:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះសម្របសម្រួលដោយផ្ទាល់ លើករណីមានការប្រមូលផ្តុំគ្នាប្រមាណ ៣០០នាក់ដឹកនាំដោយ ឈ្មោះ អ៊ុយ សារពេជ្រ, លឹម ចាន់ឌី, សៅ ព្រីល និងឈ្មោះ លី រចនា តំណាងចែកចាយក្រុមហ៊ុនប៊ីអេចអាយភី ហុង កុង លីមីធីត (ខេមបូឌា) នៅមុខភូមិគ្រះសម្តេចតេជោ ដោយពួកគាត់ស្នើសុំសម្ដេចតេជោ អន្តរាគមន៍ទៅនាយកក្រុមហ៊ុន មកដោះស្រាយជូនពួកគាត់ពីបញ្ហាដកតំណាងពួកគាត់ដោយគ្មានមូលហេតុ ។

គោលបំណងគឺ: លោក អ៊ុយ សារពេជ្រ តំណាងចែកចាយបានទាមទារលក្ខខណ្ឌចំនួន៣ ចំណុច រួមមាន ៖

១. ទាមទារសិទ្ធិលើកម្មសិទ្ធិភាពស្របច្បាប់លើសមាជិកភាពឈ្មោះ ចន ប្រុស មកវិញ និង ទាមទារសងត្រឡប់មកវិញនូវលុយដែលតំណាងក្រុមហ៊ុនលួចទៅកន្លងមក ។

២. ដកបុគ្គលឈ្មោះ Lea Edwards ភេទស្រី ចេញពីតំណាងទីផ្សារ បីហិប ហ្គូលបល ហុងកុងនៅកម្ពុជា ។

៣. ទាមទារធ្វើកិច្ចសន្យាការធ្វើពាណិជ្ជកម្មមួយស្របច្បាប់ ភាពស្មើភាពគ្នារវាងក្រុមហ៊ុន នឹងសមាជិកភាពទាំងអស់នៅក្នុងស្រុកខ្មែរដែលតំណាងឆន្ទៈដោយ លោក ចន ប្រុស ក្រុមហ៊ុន បីហិបហ្គូលបល ហុងកុង អិល ធីឌី ។

ដោយមានការសម្របសម្រួល ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញពួកគាត់មកដោះស្រាយនៅស្នាក់ការខុទ្ទកាល័យសម្ដេចតេជោ (មុខវត្តបទុម) ពួកគាត់ក៏បានធ្វើដំណើរជាក្រុមមកដល់ស្នាក់ការខុទ្ទកាល័យសម្ដេចតេជោ តំណាងខុទ្ទកាល័យសម្ដេចតេជោក៏បានណែនាំ និងទទួលញ្ញត្តិរបស់ពួកគាត់ ពួកគាត់រំសាយត្រឡប់ទៅវិញនៅវេលាម៉ោង ១៣និង៣៧នាទី នាថ្ងៃខែឆ្នាំដដែល ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post