header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ សិស្សានុសិស្ស​នៅ​វិទ្យាល័យ​​ថ្មគោល ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ប្រមាណជាង៦០នាក់ ​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ​នេះ។ ទោះជាយ៉ាងណា ​សមត្ថកិច្ច និង​អាណាព្យាបាល​សិស្ស​ បានអន្តរាគមន៍​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗផងដែរ។

បើតាមសេចក្ដីរាយការណ៍បឋម សិស្សានុសិស្សបានដួល​សន្លប់​ភាគច្រើន ​ជា​សិស្ស​ស្រី ដោយពួក​គេ​មាន​អាកា​រៈ​វិលមុខ រួច​ដួល​សន្លប់​ត​ៗ​គ្នា​នៅ​ក្នុង​ថ្នាក់រៀន។ ប្រភព​ពី​សិស្សានុសិស្ស​មួយ​ចំនួន ​បាន​ប្រាប់​ថា យុវ​សិស្ស​ទាំងនោះ​ បាន​សន្លប់​បាត់​មាត់ ពេល​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់។ ពេល​នោះ ​នៅ​ក្នុង​ថ្នាក់រៀន​ហាក់​ថប់​ខ្យល់​យ៉ាង​ខ្លាំង។ នៅ​ខណៈ​ពេល​ឃើញ​មាន​សិស្ស​ខ្លះ​ដួល​សន្លប់​បែប​នេះ ទើប​សិស្ស​ដទៃ​ទៀត​ មាន​អាកា​រៈ​វិលមុខ ​ដួល​ជា​បន្តបន្ទាប់​តែ​ម្ដង​ដូច​គ្នា។

ដោយឡែក ​សមត្ថកិច្ច​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ ​ជន​រង​គ្រោះបានកើនឡើងដល់៦៣នាក់ ប៉ុន្តែចំនួននេះ​ហាក់​មានការកើនឡើង ដែល​មិន​អាច​ប៉ាន់​ប្រមាណ​បានច្បាស់លាស់​ឡើយ ហើយ​សិស្ស​ខ្លះ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តផងដែរ។

យ៉ាងណា ករណី​នេះ ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ ​ដែល​នាំ​ឲ្យ​សិស្សានុសិស្ស​ទាំងនោះ​ដួល​សន្លប់​នៅឡើយ​ទេ ព្រោះ​ពេល​នេះ​ កំពុង​ស្ថិត​ក្នុង​ជួយ​សង្គ្រោះ​បន្ទាន់​ពី​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​នៅឡើយ។ តែប្រភពខ្លះថា ពួកគេអាចពុលនំចំណីលក់នៅក្នុងសាលា ដែលដាក់លក់គ្មានអនាម័យ និងគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ បូករួមបរិយាកាសរបស់សាលាមិនអំណោយផលផងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post