header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែធ្នូ បានប្រកាសសាលក្រមផ្តន្ទាទោសមន្ត្រីយោធាម្នាក់ ដាក់ពន្ឋនាគារ ១២ឆ្នាំ និងពិន័យជាប្រាក់១លានរៀល ពីបទ ប៉ុនប៉ងឃាតកម្ម។

ជនជាប់ចោទឈ្មោះប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជា មន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍។

ក្នុងសវនាការជនជាប់ចោទបានអះអាង ថាកាំភ្លើងដែលខ្លួនយកទៅប្រព្រឹត្តបទល្មើសជាកេរមរតករបស់ ខ្មោច ឪពុក ដែលជាមន្ត្រីយោធាម្នាក់បន្សល់ទុកឲ្យដាក់តាមខ្លួននិងការពារខ្លួនគឺមិនមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់ទេ។

ជនជាប់ចោទបានបន្ថែមថាខ្លួនអត់បានបាញ់ជនរងគ្រោះនោះទេ គឺរាលកៃ ចំនួន៥គ្រាប់ចំជនរងគ្រោះទាំង២នាក់ហើយបានស្នើសុំឲ្យតុលាការលើកលែងចោទប្រកាន់។

គួររំលឹកថាមានហេតុការណ៍បាញ់ប្រហារគ្នាមួយបានកើតឡើង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ត្រង់ចំណុចមុខ ផ្ទះជួលតាមបណ្តោយផ្លូវ១៩៧៤ ក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនជាប់ចោទខាងលើ ជិះរថយន្ត RANGE ROVER ពណ៌ស។

ក្នុងនោះបានបណ្តាលឲ្យជនរងគ្រោះទាំង២នាក់ រងរបួសនិងត្រូវសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។

បន្ទាប់ពីកើតហេតុរយៈពេល២ថ្ងៃ ជនជាប់ចោទបានចូលខ្លួនសារភាពកំហុសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post