header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ទស្សទាយៈ គ្រូទាយដ៏ល្បីល្បាញ់បំផុតនៅលើពិភពលោក ស្តីពីជោគវាសនា អនាគតរបស់ពិភពលោកទាំងមូល ត្រូវបានពិភពលោកទទួលស្គាល់ថា ការទស្សទាយពីព្រឹត្តិការធំៗ ពិតជាត្រឹមត្រូវ។ លោកយាយពិការភ្នែក Baba Vanga បានទាយទុកជាមុនថា ឆ្នាំ២០១៩ខាងមុខ នឹងមានគ្រោះធម្មជាតិជាច្រើនបានកើតឡើង និងវិបត្តិសេដ្ឋកិច្ច ក៏ដូចជាការគំរាមកំហែងដល់អាយុជីវិតមេដឹកនាំសំខាន់ពីររូបរបស់ពិភពលោក។

សារព័ត៌មាន VTC News បានផ្សាយថា លោកយាយ Vanga មានភាពល្បីល្បាញដោយលោកយាយធ្លាប់បានទាយត្រូវនៅព្រឹត្តិការណ៍ពិភពលោក ដូចជា ការបង្ហាញខ្លួនក្រុមភេរវកម្ម IS ការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា នៅអគាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក, រលកយក្សស៊ូណាមិឆ្នាំ២០០៤, អង់គ្លេសចាកចេញពីអឺរ៉ុប, ជំងឺ​ Ebola ជាដើម។ ការទស្សទាយពីជោគវាសនារបស់ពិភពលោករបស់លោកយាយ គឺបានទាយទុកជាមុនរាប់សិបឆ្នាំមកហើយ មិនមែនទើបតែទាយនោះឡើយ។ តាមការទស្សទាយរបស់លោកយាយ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចអឺរ៉ុប និងដួលរលំ, ប្រធានាធិបតីអាមរិកដូណាល់ ត្រាំ នឹងធ្លាក់ខ្លួនឈឺ។ នៅឆ្នាំ២០១៩ ពិភពលោកមិនសូវស្ងប់ស្ងាត់ សុខសាន្តនោះឡើយ គឺមានការប្រែប្រួលជាច្រើនបានកើតឡើង។

លោកយាយបានទស្សទាយពីរលកយក្សស៊ូណាមិនៅឆ្នាំ២០០៤ បានសម្លាប់មនុស្ស ២២៧.៨៩៨នាក់ និងបំផ្លាញប្រទេសមួយចំនួន ដូចជា ប៉ាគីស្ថាន ឥណ្ឌា ជប៉ុន ឥណ្ឌូនេស៊ីជាដើម។

លោកយាយ  Vanga ពិកាភ្នែកតាំងពីអាយុ១២ឆ្នាំក្រោយការបាត់ខ្លួនដោយសារតែព្យុះកំណាច ក្រោយពេលក្រុមសង្គ្រោះរកឃើញ លោកយាយក៏ចេះទស្សទាយពីជោគវាសនារបស់ពិភពលោក។ លោកយាយកើត នៅថ្ងៃទី៣១ ខែសីហាឆ្នាំ១៩១១ និងស្លាប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៩៩៦៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post