ឧត្តមសេនីយ៍ទោ សុខ ហុង នាយករង នាយកដ្ឋានហិរញ្ញវត្ថុ និង ជាជំនួយការឯកឧត្តមអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានទទួលមរណភាព កាលពីយប់ថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១:៣៥នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៦២ឆ្នាំ ដោយជំងឺគ្រុនចាញ់សើរើ។ នេះបើយោងតាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ។
សពតម្កល់ធ្វើបុណ្យនៅគេហដ្ឋាននៃសព ផ្ទះលេខ១១២ ផ្លូវ២០១១ ក្នុងបូរីពិភពថ្មី ឈូកមាស ខាងកើតផ្សារឈូកមាស សង្កាត់គោឃ្លោង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមកម្មវិធីបុណ្យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបំពាក់ឋាននន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកជាកិច្ចបច្ឆាមរណៈជូនសពឯកឧត្តមសេនីយ៍ទោ សុខ ហុង នាយករងនាយករង នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ។
ដំណឹងនេះចាត់ទុកជាការផ្តល់ព័ត៌មានដល់ញាតិមិត្តជិតឆ្ងាយ ជ្រាប ចំពោះកម្មវិធីបុណ្យមានលម្អិត ដូចខាងក្រោម៖