header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចិន បានជំរុញអ្នកវិនិយោគរបស់ខ្លួន ឲ្យមក​បណ្តាក់ទុន​វិនិយោគ នៅខេត្ដព្រះសីហនុ​ ខណៈ​ដែល​ខេត្ដនេះមានសក្ដានុពល។

ថ្លែងក្នុងពេលជួបអភិបាលខេត្តព្រះសីហនុថ្មីៗនេះ ក្នុងបំណងសិក្សាបន្ថែមអំពីស្ថានភាពវិនិយោគក្នុងខេត្តព្រះសីហនុ ជំរុញកិច្ចសហប្រតិបត្តិការបន្ថែម នាពេលអនាគតនោះ លោក Yan Li អនុប្រធានគណៈកម្មការខេត្តជាំងស៊ូ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ថ្លែងការកើតសរសើរខេត្តព្រះសីហនុ ដែលតែងគាំទ្រអ្នកវិនិយោគចិន ជាសេស នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក YAN LI បានបញ្ជាក់ថា សព្វថ្ងៃនេះអ្នកវិនិយោគមកពីខេត្តជាំងស៊ូ ប្រមាណជា១២០ក្រុមហ៊ុន បានមកបណ្តាក់ទុនរកស៊ីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍដោយក្រុមហ៊ុន ហុងតូគ្រុប ហើយបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ នឹងកាន់តែប្រសើរឡើងទូលំទូលាយថែមទៀត ដូច្នេះ ខេត្តព្រះសីហនុនឹងកាន់តែមានប្រណិតភាពនៅថ្ងៃអនាគត់។

លោក YAN បានបន្ថែមថា ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលខ្លាំងគួរចាប់អារម្មណ៍បំផុត ដូច្នេះលោកនឹងជំរុញអ្នកវិនិយោគ ក៏ដូចជាទេសចរណ៍មកពីខេត្តជាំងស៊ូ ឲ្យចូលមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ថែមទៀតនៅថ្ងៃខាងមុខ។

លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះភាគីចិន ខេត្តជាំងស៊ូ ដែលជាខេត្តសម្ពន្ធ័មេត្រីភាព(ខេត្តបងប្អូន) ជាមួយខេត្តព្រះសីហនុ ដែលបានជំរុញអ្នកវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសេខេត្តព្រះសីហនុ។

លោកអភិបាលខេត្តព្រះសីហនុ បានរំលេចថា រយៈកាលពីរឆ្នាំចុងក្រោយនេះ តាមរយៈអ្នកវិនិយោគចិនបានធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនប្រែមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មាន។ តាមរយៈជំនួបភាក្សានេះដែរ លោក យន្ត មីន ក៏បានស្នើថ្នាក់ដឹកនាំខេត្តជាំងស៊ូ ជួយជំរុញអ្នកវិនិយោគ និងទេសចរណ៍ ឲ្យចូលមកវិនិយោគ និងកម្សាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ធានាទាំងស្រុងចំពោះសន្តិសុខ សុវត្ថិភាព និងសម្បត្តិស្របច្បាប់ នៃអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post