header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចគ្រឿងបន្លាស់រថយន្ត ហើយត្រូវបានម្ចាស់គេតាមទាន់ចាប់ប្រគល់ឲ្យ​សមត្ថកិច្ចចាត់ការ។

ករណីលួចគ្រឿងបន្លាស់រថយន្តខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចកន្លែងធ្វើរថយន្ត ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យ ឈ្មោះ អាត ហ៊ីង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពចូលលួចយកគ្រឿងបន្លាស់រថយន្តរបស់ជនរងគ្រោះ ឈ្មោះ លី គឹមឃុន ភេទប្រុស  អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ  មុខរបរជាងជួសជុលរថយន្ត។

គ្រឿងបន្លាស់រថយន្តបាត់បង់រួមមាន ៖ ១.ដែកចន្ទាស់រថយន្តចំនួន១៤បន្ទះ ២.ដែកប្រឡុងរថយន្ត ចំនួន២ធុងស្ពិចត្រូ ៣. ម៉ាស៊ីនកាត់ស្មៅ ចំនួន១គ្រឿង ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ បានយកទៅលក់នៅកន្លែងទិញអេតចាយ ពេលត្រឡប់ទៅវិញ ត្រូវជនរងគ្រោះ ចាប់ប្រគល់ជូនសមត្ថកិច្ចយើងតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារចំនួន២ដង ពីបទលួច និងធ្លាប់ចូលមណ្ឌលកែប្រែ គ្រឿងញៀនចំនួន៦លើក ក្រោយពីចេញពីពន្ធនាគារ ជនសង្ស័យនេះ បានធ្វើសកម្មភាពលួចជាច្រើនលើកបន្តទៀតដោយមិនរៀងចាល។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថ​កិច្ច បានកសាងសំណុំរឿង និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post