header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ សមត្តកិច្ចខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ដោយឃាត់ខ្លួនសង្ស័យជាជនជាតិចិន ចំនួន៤នាក់។

ក្រុមជនសង្ស័យខាងលើនេះ ត្រូវសមត្ថកិច្ចប្រាប់ឲ្យដឹងថា ដំបូងមានឡើយមានប្រជាពលរដ្ឋ បានរាយការណ៍ថា មានជនជាតិចិនម្នាក់ ភេទប្រុស បានលោតចេញពីផ្ទះវីឡាមួយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយដៃមានជាប់ខ្នោះ មិនមានសម្លៀកបំពាក់ ស្លៀកតែខោលីអូរ រត់ចូលព្រៃបាត់។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ បានចុះទៅផ្ទះវីឡានោះ ពេលទៅដល់កម្លាំងសមត្ថកិច្ចយើងបានឃើញជនជាតិចិន៤នាក់ នៅមុខផ្ទះវីឡានោះ សមត្ថកិច្ចបានឃាត់ឲ្យពួកគេឲ្យនៅស្ងៀម តែពួកគេបានព្យាយាមរត់ សមត្ថកិច្ចក៏ដេញតាមចាប់ឃាត់ខ្លួនជនជាតិចិនទាំង៤នាក់នោះតែម្តង។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឲ្យពួកគេបើកសោរបង ដើម្បីធ្វើរដ្ឋបាល តែពួកគេប្រាប់ថា កូនសោរនៅគ្នារបស់ពួកគេម្នាក់ទៀត រត់គេចខ្លួនបាត់ហើយ។ ពេលនោះដោយមានការអនុញ្ញាតពីលោកព្រះរាជ្ញា នៃអយការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យកម្លាំងសមត្ថកិច្ចកាត់សោរ ដើម្បីធ្វើរដ្ឋបាលឆែកឆេរ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធក្នុងករណីនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិចិន ដែលរត់ចូលទៅក្នុងព្រៃបាត់នោះ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក។ ចំណែកជនសង្ស័យចំនួន៤នាក់ ទី១-ឈ្មោះ HUANG WU ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី២-ឈ្មោះ GUO PAN (ហៅ A ZHENG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EC០៧៨៩៤១៣ មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៣-ឈ្មោះ ZHOU TAO TAO (ហៅ XIAO YI) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ទី៤-ឈ្មោះ LU SHENMAN (ហៅ A YUE) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមចងការប្រាក់តាមកាស៊ីណូ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបានរួមមាន៖ ទី១- ដំបងដែករលាស់២ដើមទី, ២- កន្រ្តៃ១, ទី៣- ស្កុត១ដុំ, ទី៤- ខ្នោះដៃ១គូរទី, ៥- ស្រោមខ្នោះ២, ទី៦- ដៃស្មារខាលខោអាវ បត់រុំស្កុត១, ទី៧- ទូរស័ព្ទដៃចំនួន៦គ្រឿង, ទី៨- វ៉ាលីសំលៀកបំពាក់៤ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន, ទី៩- កាបូបស្ពាយ៣ ក្នុងនោះមានសំលៀកបំពាក់មួយចំនួន។

បើតាមការស្រាវជ្រាវ ករណីនេះកើតឡើងដោយសារជនរងគ្រោះ បានខ្ចីលុយពីក្រុមជនសង្ស័យ ដើម្បីលេងល្បែងក្នុងកាស៊ីណូ ពេលលេងចាញ់គ្មានលុយសង ក៏ត្រូវក្រុមជនសង្ស័យចាប់យកមកឃុំខ្លួននៅផ្ទះវីឡាកន្លែងកើតហេតុតែម្តង លុះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៦និង ០០នាទី ពេលក្រុមជនសង្ស័យកំពុងដេកលក់ ជនរងគ្រោះក៏ឈ្លៀតឱកាសផ្លោះរបងរត់ចូលទៅក្នុងព្រៃបាត់ ហើយត្រូវបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post