header ads

Sponsor


បាត់ដំបងៈ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុង បរិវេណកាស៊ីណូហ្គោលដិនខាសល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួចម៉ូតូបង្កដោយជនសង្ស័យ ឈ្មោះ ស រឿន ភេទប្រុស អាយុ34ឆ្នាំ រស់នៅភូមិគ្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក មុខរបរកម្មករ និងបក្ខពួកម្នាក់ទៀត ឈ្មោះ លុច ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដីល្អ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។
ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពលួចម៉ូតូម៉ាក អាយខុន ពណ៌ផ្កាឈូកលាយស ស៊េរីឆ្នាំ២០០៨ មានស្លាកលេខកំពត 1C-0324 របស់ឈ្មោះ ជិន មេឃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលភ្លេចដកសោចេញពីម៉ូតូ ។
ក្រោយពីទទួលបណ្តឹង សមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកភ្នំព្រឹក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ស រឿង នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបានដកហូតម៉ូតូ១គ្រឿងមកវិញ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លូនបាត់ ។


ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post