header ads

Sponsor

រិទ្ធី

លោក សម រង្ស៊ី ដែលទើបតែទទួលតំណែងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានអំពាវនាវតាមរយៈហ្វេសប៊ុកថា៖ សូមបងប្អូនជនរួមជាតិ សរសេរ និងលើកឡើង ជយឃោស “សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ” ឲ្យបានកាន់តែច្រើនដង និងកាន់តែខ្លាំង ទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោក។ ជយឃោសនេះ ធានាជ័យជំនះគណបក្សសង្គ្រោះជាតិជាមិនខាន។

ប្រធានស្តីទីរូបនេះបញ្ជាក់ថា៖ លោក ហ៊ុន សែន និងគណបក្សគាត់ ភ័យខ្លាចជយឃោសនេះជាទីបំផុត ហើយពួកគេកំពុងតែប្រើលិ្បចគ្រប់បែបយ៉ាង ដើម្បីបំបែក សម រង្ស៊ី ពី កឹម សុខា។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ មិនត្រូវចាញ់កលល្បិចលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ។

លើសពីនេះទៅទៀត លោក សម រង្ស៊ី ស្នើឱ្យអ្នកគាំទ្រចងចាំថា៖

- ក្នុងរដ្ឋសភា ឆ្នាំ ២០០៨ គណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី មាន ២៦ កៅអី ហើយគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា មាន ៣ កៅអី។

- ក្នុងរដ្ឋសភា ឆ្នាំ ២០១៣ បន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ច្របាច់ចូលគ្នារួចមក គណបក្សសង្គ្រោះជាតិ ទទួលបាន មិនមែន ២៦ + ៣ = ២៩ កោអី ទេ តែទទួលបានដល់ទៅ ៥៥ កៅអី ទោះបីគណបក្សលោក ហ៊ុន សែន លួចបំបាត់សម្លេងឆ្នោតរបស់យើង ដ៏សន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ។

ជាសន្និដ្ឋាន ពាក្យស្លោកដែលបញ្ជាក់ថា "សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ" គឺជាជយឃោសផង ជានិមិត្តរូបផង និងជាជំហរដាច់ខាតរបស់យើងផង ដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា ក្នុងឆ្នាំ ២០១៩ នេះ។

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាក្រុមអ្នកគាំទ្រលោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រលោក កឹម សុខា កំពុងតែវៃប្រហារគ្នាយ៉ាងខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post