
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ការបូបពីជនបរទេសមួយក្រុមបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលបឹងកេងកងទី១ ដេញតាមចាប់បានទាំង២នាក់ ត្រង់ចំណុចផ្លូវ៣០២ កែង និងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន នៅវេលាម៉ោង ១២និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ។
ជនរងគ្រោះជាជនបរទេសមួយក្រុម មានស្រី៣នាក់ មានប្រុស៣នាក់ ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយផ្លូវ៣០។ ក្នុងកាបូបមាន លុយ២៤ដុល្លារ និងលុយខ្មែរ ២០០០រៀលតែប៉ុណ្ណោះ។
ជនសង្ស័យទីមួយមានឈ្មោះ នៅ រ័ត្ននា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាវិទ្យាល័យទួលទំពូង រស់នៅផ្ទះលេខ១៨៦ ផ្លូវលេខ៣១ BT សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ជាអ្នកបើកម៉ូតូ។ ជនសង្ស័យទី២ មានឈ្មោះ ឈន សាយសូគី អាណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា ABI រស់នៅផ្ទះលេខ៩១E ផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកឆក់។
មធ្យោបាយម៉ូតូ ម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BW 4841 ជិះឌុបគ្នា២នាក់។ ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាំងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បញ្ជូនបន្តទៅអធិកាដ្ឋាននគរបាលខណ្ឌចំការមន តាមនីតិវិធីច្បាប់ ៕




