header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល ៖កូនប្រុសចិត្តអប្រិយ៍ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីវ៉ៃម្តាយខ្លួនឯង ហេតុការណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ៨កេីត ខែមិគសិរ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី នៅចំនុចភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះ(ជាម្តាយ)ឈ្មោះគួយ វ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិស្វាយជួរឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ យុន វិច្ឆ័យ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ(ត្រូវជាកូនបង្កើតជនរងគ្រោះ)។
សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៩នឹង០០នាទី ឈ្មោះយុន វិច្ឆ័យ កំពុងដេកមេីលទូរទស្សន៍ ក្នុងផ្ទះ ក៏បានឮសូរម្ដាយវាជេរប្អូនរបស់ខ្លួន ឈ្មោះយុន ភ័ត្ដ្រា ហើយក៏ចេញមកមេីលឃេីញដូច្នេះ ឈ្មោះ យុន វិច្ឆ័យ ស្ទុះមករុញម្ដាយរបស់ខ្លួនខ្ទប់នឹងជញ្ជាំងផ្ទះ រួចដាល់១ដៃចំមាត់ ធាក់១ជេីង រួចក៏យកដំបងឈើមូលទៅវាយទូរទស្សន៍ អោយបែកខូចខាតមួយចំនួនធំ ពេលនោះឈ្មោះ គួយ វ៉ាន់ បានស្រែកឲ្យគេជួយ ឃើញដូច្នេះទើបឈ្មោះ យុន វិច្ឆ័យ គេចខ្លួនពីផ្ទះ។

ចំណែកឈ្មោះ គួយ វ៉ាន់ ជាម្ដាយ ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលកោះខែល អោយជួយអន្ដរាគមន៍ ភ្លាមនោះប៉ុស្ដិ៍រដ្ឋបាល ក៏បានឃាត់ខ្លួនបានឈ្មោះ យុន វិច្ឆ័យ រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្ដ៍ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post