header ads

Sponsor

ភ្នំពេញៈ សន្តិសុខឯកជនម្នាក់ ត្រូវបានគេប្រទះឃើញដេកដួលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈរូបគាត់បញ្ចប់ម៉ោងយាមនៅពេលយប់ ក៏ឆ្លៀតរត់ម៉ូតូឌុប ដើម្បីរកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែជាអកុសល់ ត្រូវជនសង្ស័យធ្វើសកម្មភាពអារ.ក ប្លន់យកជិះគេចខ្លួនដោយសុវត្ថិភាព បន្សល់ទុកឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង មុខវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ នុត ចន្ថន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ សន្តិសុខឯកជន ក្រុមហ៊ុន ហ្វីនិក ស៊ីឃ្យូរីធី ស្នាក់នៅបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិរោទ៍ ឃុំញរ ស្រុកកពង់រោទ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីបន្ទប់ជួលទៅធ្វើការ(យាម) នៅក្រុមហ៊ុនបារីមួយកន្លែង ទល់មុខប៉ុស្តិ៍ទឹកថ្លា ពេលចប់ម៉ោងយាម រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ មិនចាំស្លាកលេខចេញពីកន្លែងធ្វើការ ដើម្បីរត់ម៉ូតូឌុបនៅពេលយប់ ជួបនិងជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានហៅឲ្យជនរងគ្រោះឌុបទៅម្តុំវត្តជុំពេលទៅដល់ហើយ ជនសង្ស័យក៏ឲ្យជនរងគ្រោះឌុបមកវិញ លុះមកដល់ចំណុចកើតហេតុខាងលើ មានសភាពស្ងាត់ជនសង្ស័យបានធ្វើសកម្មភាពអារ.ក ជនរងគ្រោះ រួចច្រានទម្លាក់ពីលើម៉ូតូ ធ្វើឲ្យជនរងគ្រោះហូរឈាមប្រលាក់ពេញខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាពតែម្តង។

ប្រភពពីអ្នកលក់អីវ៉ាន់ចាប់ហួយ នៅក្បែប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលដឹងហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកអង្គុយលេងនៅកន្លែងគាត់លក់អីវ៉ាន់មួយសន្ទុះក្រោយមក ស្រាប់តែលេចមុខបុរសម្នាក់ ដើរមកដល់ដៃកាន់ថង់ខ្មៅ ហើយបានហៅឲ្យជនរងគ្រោះឌុបទៅម្តុំវត្តជុំ។ ពេលនោះអ្នកលក់អីវ៉ាន់ក៏បានប្រាប់ជនរងគ្រោះថា កុំទៅអីស្ងាត់ណាស់ខ្លាចមានគ្រោះថ្នាក់។ ប៉ុន្តែ ដោយសារតែជីវភាពគាត់ខ្វះខាតចង់បានប្រាក់ផងនោះ ទើបគាត់មិនស្តាប់តាមការឃាត់របស់ប្រជាពលរដ្ឋនៅទីនោះ ហើយក៏ឌុបជនសង្ស័យចេញទៅ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសារសព បានឲ្យដឹងថា ជនរងគ្រោះបានទិញម៉ូតូតពីគេ ទើបតែបាន២ខែប៉ុណ្ណោះ ដើប្បីជិះធ្វើការ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងស្រាវជ្រាវ ហើយបានទាក់ទងទៅសមត្ថកិច្ចផ្នែកកោសលវិច័្ចឲ្យចុះមកពិនិត្យសាកសព។ ក្រោយពីពិនិត្យរួចឃើញថា សពត្រូវជនសង្ស័យប្រើវត្ថុរឹងអារ.ក ពិតប្រកដមែន ក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post