header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់កាចាញ សហការជាមួយកម្លាំងអធិការក្រុងបានលុង  បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្ម ពាក់ព័ន្ធទៅនិងករណីចូលលួចយកទូរស័ព្ទដៃ និងនាឡិកា។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ វេលាម៉ោង៣និង១៤នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះឈ្មោះ ហ៊ាង រ៉េន ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង។

បើតាមការឲ្យដឹងពីលោក សួន សាវុធ នាយប៉ុស្តិ៍សង្កាត់កាចាញ បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើនេះ ទី១-ឈ្មោះ ធូ ណេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី "ជាអ្នក​មើលផ្លូវ" ឃាត់ខ្លួនបាននៅចំណុចភូមិ១ វេលាម៉ោងជាង៤ល្ងាចថ្ងៃដដែល។ ហើយសមត្ថកិច្ចបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ដែលជាអ្នកចូលលួចផ្ទាល់ ឈ្មោះ ផែន ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ធ្វើការឃាត់ខ្លួនបាននៅចំណុចក្នុងផ្ទះសំណាក់"យីហោ"ឈ្មោះ សៀង ហៃ ស្ថិតនៅក្រុងបានលុងតែម្តង។

លោក សួន សាវុធ បានបញ្ជាក់ទៀតថា ហេតុដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យលួចយ៉ាងសកម្មទាំង២នាក់ខាងលើនេះ ដោយសារមានការសហការល្អពីម្ចាស់ផ្ទះ រួមនិងមានកាមរ៉ាសុវត្ថិភាពផងដែរ ទើបកម្លាំងធ្វើការស្រាវជ្រាវចាប់បានតែម្តង។

លោកថា ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពលួចយកទូរសព័្ទដៃអស់១គ្រឿងនិងនាឡិកាដៃ១គ្រឿង នៅវេលាម៉ោង៣និង១៤នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ខណះម្ចាស់ផ្ទះកំពុងដេកលង់លក់ស្រួលមិនបានដឹងថា មានចោរចូលលួចនោះទេ។ លុះព្រឹកឡើងឈ្មោះ ហាក់ ហ៊ុន ត្រូវជាក្មួយម្ចាស់ផ្ទះ ដែលដេកនៅបន្ទប់សំយាបខាងក្រោយផ្ទះម្នាក់ឯងភ្ញាក់ឡើងឃើញបាត់ទូរស័ព្ទដៃម៉ាក I phone5s មួយគ្រឿងនិងនាឡិកាដៃមួយគ្រឿង ក៏មានការភ្ញាក់ផ្អើលឡើង ហើយបានឆែក camera សុវត្ថិភាពនៅក្នុងផ្ទះស្រាប់តែឃើញចោរធ្វើសកម្មភាពលួចតែម្ដង។

ហើយម្ចាស់ផ្ទះឈ្មោះ ហ៊ាង រ៉េន ក៏បានរាយការណ៍ និងដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញភ្លាមៗផងដែរ​ ហើយកម្លាំងប៉ុស្តិ៍របស់លោកក៏បានសហការជាមួយកម្លាំងអធិការក្រុងបានលុងធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើនេះបាននៅល្ងាចថ្ងៃដដែលនេះផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post