header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ ផ្ទុះកំដៅព្រោះរឿងប្រចណ្ឌប្រពន្ធ​ ធ្វើឲ្យប្តីដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ​  ហើយបាញ់សម្លាប់ខ្លួនឯងស្លាប់ជាក្រោយ ខណៈដែលជនរងគ្រោះជាភរិយា ត្រឡប់មកពីញ៉ាំការ ក៏ផ្ទុះរឿងជជែក ប្រកែកគ្នាមួយសន្ទុះ ហើយក៏ផ្ទុះអាវុធចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។

ឃាតកម្មកើតពីក្ដីប្រចណ្ឌនេះ បានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបល្ក័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៤ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធ​ឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំនួន២គ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ បន្ទាប់ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីនាក់។ អ្នកទាំងពីរ មានមុខរបរលក់បាយ និងលាងឡាន។

ក្រោយកើតហេតុ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលព្រហ្មទណ្ឌ​កំរិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្តិ៍រដ្ឋបាលបល្ល័ង្គ រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសលវិច័យ។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិបាន​បញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ធពិតជាមានជម្លោះរឿងស្នេហា ដោយខាងប្រុសប្រចណ្ឌ​ខាងស្រី ទើបឈានដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាករ៉ូឡូ ចំនួន៥ គ្រាប់ ដោយអាវុធនេះ ជនដៃដល់បានលួចលាក់ទុក កាលពីសម័យធ្វើជាកងកម្លាំង។

តាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើត បានឲ្យដឹងថា ប្តីប្រពន្ធនេះធ្លាប់ឈ្មោះគ្នាជាច្រើនលើកច្រើនសារមកហើយ ដោយមួយរយៈកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតបមាត់ តមសំដី ខ្លាចក្រែងមានរឿងធំទៀត លុះមកដល់ពេលនេះ ក៏មានហេតុការណ៍ស្លាប់ ដោយសាររឿងប្រចណ្ឌទាល់តែបាន។

ក្រោយសមត្ថកិច្ចពិនិត្យសាកសពរួច ក៏បានប្រគល់ជូនសាច់ញាតិយកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post