header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាកសពជនបរទេសម្នាក់ ត្រូវបានបុគ្គលិកមន្ទីរពេទ្យ វេជ្ជបណ្ឌិត នៅ គីមសាន ពិនិត្យ និងព្យាបាល ទឹកនោមផ្អែម និងជំងឺទូរទៅ ប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ បង្កការភ្ងាក់ផ្អើលដល់សម្ថតកិច្ចចុះមកធ្វើការត្រួតពិនិត្យ។

ហេតុការណ៍​ខាងលើនេះ បានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមន្ទីរពេទ្យ វេជ្ជបណ្ឌិត នៅ គីមសាន ពិនិត្យ និង ព្យាបាល ស្ថិតនៅផ្ទះលេខ២២ បន្ទប់លេខ៨ ជាន់ទី២ ផ្លូវលេខ១១៣ ក្រុម៨ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

ជនរងគ្រោះ (សព) ឈ្មោះ Wagemann Reinhard ភេទប្រុស អាយុ៦៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C1VC2X8G5។

ប្រភពព័តមានពីបុគ្គលិក មន្ទីរពេទ្យ ខាងលើ បានប្រាប់ឲ្យ​ដឹងថា បុរសជនបរទេសរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មួយរយៈ បើគិតមកដល់ថ្ងៃកើតហេតុ គឺមានរយៈពេលជាង៣ខែមកហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះមិនបាន​ចុះមកខាងក្រោមរកបាយទឹកនោះទេ ក៏ស្រាប់តែមានក្លិនស្អុយភាយសាយ ក៏នាំគ្នា​ដើរកមើលស្មានតែមានសត្វងាប់ រហូតទៅដល់បន្ទប់ជនរងគ្រោះ ក៏ភាយក្លិនស្អុយកាន់តែខ្លាំង ស្រាប់តែឃើញបុរសជនបរទេសខាងលើស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និង គ្រូពេទ្យជំនាញបានប្រាប់អោយឹងថា បន្ទាប់ពីត្រួតពិនិត្យធ្វើកោសលវិច័យរួចមក សពជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង។ ចំណែកសពសមត្ថកិច្ចជំនាញបានដឹកយកទៅរក្សាទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យរុស្ស៊ី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post