header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ​: មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានរកឃើញស្ថានីយ៍ប្រេងជាច្រើនកន្លែងដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦៨នៃស្រុកបីជាប់ព្រំដែនបានលក់ប្រេងមិនអនុលោមភាពកេងបន្លំបរិមាណលីត្រ។ ការរកឃើញមានភាពមិនប្រក្រតីនេះគឺបន្ទាប់ពីមន្ត្រីជំនាញចុះត្រួតពិនិត្យកាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨​ តាមរយៈ​នៃការ​ត្រួតពិនិត្យ​ដោយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល។

​លោក សាន​វិជ្ជាសារ៉ាវុធ​ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា តាមរយៈ​នៃការ​ត្រួតពិនិត្យ​ដោយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែល​​បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងនានាក្នុងស្រុកជាប់ព្រំដែនលក់មិនមានអនុលោមភាពឡើយ គឺលក់មិនគ្រប់លីត្រ បាត់រហូតដល់ទៅ៥លីត្រក្នុងបរិមាណ១០០លីត្រ​ ខុសស្តង់ដានិងគ្មានគុណភាព។

លោក សាន​ វិជ្ជាសារ៉ាវុធ​ បានបញ្ជាក់ទៀតថាដោយរកឃើញពីមិនអនុលោមភាពនេះក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ដេប៉ូ និងស្ថានីយប្រេង​ឥន្ធនៈ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដា​ ព្រមទាំងធ្វើកិច្ចសន្យាជាលើកទី១ ដើម្បីឲ្យពួកគាត់កែប្រែបរិមាណគុណភាពនិងកែខ្លួនរៀបចំឲ្យមានភាពត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសស្តង់ដាឲ្យល្អប្រសើរជាងមុន ប៉ុន្តែបើ​សិនជាមានលើកទី២ និងករណីរកឃើញភាពមិនប្រក្រតីនោះទៀត ពួកគាត់អាចប្រឈម​មុខនឹងការបិទដេប៉ូ ស្ថានីយ៍​ និងដកហូតអាជ្ញាប័ណ្ណទៅតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post