header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីយោធាស័ក្ដិ៥ម្នាក់ ដែលដកកាំភ្លើងបាញ់លោកមេប៉ុស្តិ៍កាកាប២ចំនួន២គ្រាប់ តែមិនផ្ទុះនោះ ឥឡូវត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដោះលែងឲ្យ​មានសេរីភាពវិញហើយដោយ​មានការធានាពីអង្គ​ភាពរបស់ជនបង្ក និងដោយសារតែលោកមេប៉ុស្តិ៍កាកាប២មិនធ្វើការប្តឹងផ្តាល់ដោយយល់ថា ជាកម្លាំងដូចគ្នា ហើយរាល់អំពើហិង្សា ដែលមន្ត្រីយោធាស័ក្តិ​៥ វាយជនរងគ្រោះឲ្យ​រងរបួសនោះ ក៏ត្រូវបានដោះស្រាយបញ្ចប់ផងដែរ។

នេះយោងតាមការឲ្យ​ដឹងពីលោក អធិការរងនាម៦ទទួលផែនព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ប្រាប់សារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ តាមទូរស័ព្ទ ហើយត្រូវបានដោះលែងអោយត្រឡប់ទៅផ្ទះវិញ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ។

គួបញ្ជាក់ថា កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នៅតាមផ្លូវបេតុងលេខ១១៣K  ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានករណីប៉ុនប៉ងធ្វើឃាតលោកមេប៉ុស្តិ៍កាកាប២ ជនបង្កឈ្មោះ គឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធាពាក់ស័ក្តិ​៥ ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ២,ឈ្មោះ សួន សុភក្ត្រ័ ភេទប្រុសអាយុ ២១ឆ្នាំ មុខរបរ រត់រ៉ឺម៉កកង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះមាន២នាក់ទី១ ឈ្មោះ ឆន នាវៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ រងរបួសបែកក្បាលផ្នែកខាងលើចេញឈាម ខៀវភ្នែកខាងឆ្វេង និងហើមមាត់ ។ ទី២ ឈ្មោះ ភា ប្រុស ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនាយប៉ុស្តិ៍នគរបាលកាកាបទី២ ស្នាក់នៅភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយកើតហេតុសមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជាច្រវ៉ាក់ចាក់មេសោសូឡិច១ខ្សែ និងកាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើមលេខ000497-08 រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AA-4485 និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងមិនស្គាល់ម៉ាក គ្មានស្លាកលេខ។

តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឆន នាវៃ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកសាំយ៉ុង ១២កៅអីពណ៌ សំបកឪឡឹកស្លាកលេខភ្នំពេញ 2U-3390 មកទទួលភ្ញៀវជនជាតិចិននៅសណ្ឋាគារយូអេង លុះពេលមកដល់ខ្លួនបានយករថយន្តទៅចតចាំភ្ញៀវនៅលើចិញ្ចើមផ្លូវលេខ១១៣K ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ បានមកស្រែកឡូឡា ឃើញដូច្នេះខ្លួនបានដើរទៅជិត ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យខាងលើ ក្តាប់ដៃ ដាល់ចំភ្នែកខាងឆ្វេង និងមាត់បណ្ដាលឱ្យហើម និងជនសង្ស័យឈ្មោះ សួន សុភ័ក្រ ក៏បានរត់ចូលមក ដោយដៃមានកាន់ច្រវ៉ាក ចាក់កឹបមេសោសូលិច មកសំពងលើក្បាលខ្លួន បណ្ដាលឱ្យដួលទៅលើដីបាត់បង់ស្មារតីតែម្ដង។

នគរបាលបានឲ្យដឹងថា បន្ទាប់បីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង សុំចរចាគ្នា នៅប៉ុស្តិ៍កាកាបទី២។ លុះពេលមកដល់ប៉ុស្តិ៍ភាគីទាំងសងខាង កំពុងតែធ្វើការសម្រួសលគ្នា ម៉ោងប្រហែល១១និង៣០នាទីថ្ងៃដដែល ជនរងគ្រោះ មានអាការៈវិលមុខរកក្អួតចង្អោរដោយសារតែមានរបួសក្បាលនោះ។ ទើបសមត្ថកិច្ចអោយជនរងគ្រោះទៅពិនិត្យរបួសនៅមន្ទីរពេទ្យសិន  ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មានការខឹងច្រឡោតខ្លាំងហើយបានដកកាំភ្លើខ្លីម៉ាករ៉ូឡូលេខ000497-08 ចេញពីហោប៉ៅ​ភ្ជង់ និងបាញ់សំដៅ​ទៅមេប៉ុស្តិ៍កាកាប២ចំនួន២គ្រាប់តែមិនផ្ទុះ។ ទើបភ្លាមៗនោះកម្លាំងសមត្ថកិច្ច បានធ្វើការអន្តរាគមន៍ដកហូតយកអាវុធពីជនសង្ស័យបាន ហើយធ្វើការត្រួតពិនិត្យអាវុធមានគ្រាប់៦គ្រាប់ ក្នុងនោះបាញ់មិនទាន់ផ្ទុះ២គ្រាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post