header ads

Sponsor

រិទ្ធី

លោក កឹម​ សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងគេហដ្ឋាន បានសម្រេចអនុញ្ញាតឱ្យក្រុមមេធាវីជាអ្នកនាំពាក្យតំណាងរូបលោក។ ការសម្រេចបែបនេះទំនងដើម្បីបញ្ចប់ភាពសង្ស័យលើមតិមួយចំនួនចំពោះក្រុមមេធាវីការពារក្តីលោក កឹម សុខា។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក កឹម​ សុខា បានសរសេរកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ថា៖ ខ្ញុំ កឹម​ សុខា​ ជួបពិភាក្សាជាមួយមេធាវីរបស់ខ្ញុំ នៅគេហដ្ឋាននាព្រឹកថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៨នេះ។ ខ្ញុំមានសិទ្ធិឲ្យមេធាវីរបស់ខ្ញុំនាំពាក្យនិងបង្ហាញពីឆន្ទៈខ្ញុំដែលជាកូនក្តីជាផ្លូវការស្របតាមបញ្ញត្តិច្បាប់។

សូមបញ្ជាក់ថាសហមេធាវីលោក កឹម សុខា រួមមាន៖ លោក ផែង ហេង អ្នកស្រី ម៉េង សុភារី ​លោក ចាន់ ចេន និងលោក ផាន់ ច័ន្ទស័ក្តិ​។

នៅថ្ងៃដដែលនេះ សហមេធាវីរបស់លោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មិនទទួលដឹងឮ និងមិនគាំទ្រនូវការរៀបចំនិងការសម្រេចណាមួយនៃសន្និសីទថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងអាតាឡង់តា សហរដ្ឋអាមេរិក របស់ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ទេ។

គួររំលឹកថាលោក សម រង្ស៊ី ត្រូវបានសន្និសីទពិភពលោករបស់គណបក្សសង្គ្រោះជាតិតែងតាំងជាប្រធានស្តីទីរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែ តួនាទីប្រធានស្តីទីនេះ ត្រូវចប់ដោយស្វ័យប្រវត្តិ ពេលលោក កឹម សុខា ត្រូវបាន ដោះលែង និង លើកលែងរាល់ការចោទប្រកាន់ ដើម្បីឲ្យលោកមានសេរីភាពពេញលេញវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post