header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន បុរសដែលកាត់តវីដេអូ ថាមានជនជាតិកាប់គ្នានៅខណ្ឌទួលគោក ជាបណ្តោះអាសន្នហើយ ។

លោក សេង ហៀង ព្រះរាជអាជ្ញារង បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ លើឈ្មោះ អ៉ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រេីប្រាស់ឯកសារសាធារណះក្លែង យោងតាមមាត្រា ៤៩៥តាមមាត្រា៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបជូនថា សមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនត្រូវចោទខាងលើ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ពាក់ព័ន្ធករណី កាត់ត និងបង្ហោះវីដេអូ លើបណ្តាញសង្គម ហ្វេសប៊ុក ដោយអះអាងថា មានជនជាតិចិនមួយក្រុម កាន់កាំបិតកាប់គ្នា នៅខណ្ឌទួលគោក ដូចរឿងហុងកុង បណ្តាលឲ្យមានការយល់ច្រលំ និងចែកចាយបន្តជាច្រើន នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សង្គម និងកិត្តិយសរបស់រាជរដ្ឋាភិបាល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post