header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ កម្លាំងគយចល័តចាប់បានរថយន្តចង្កូតស្តាំ ដែលនាំចូលពីប្រទេសថៃ ខុសច្បាប់ និងយកមកដាក់ស្លាកលេខ ន.បដើម្បីបន្លំភ្នែក ។

មេគយច្រកទ្វាអន្តរជាតិប៉ោយប៉ែតលោក ហ៊ុយ សុជាតិ បានបញ្ជាក់ថា គ្មានទេ វប្បធម៌អន្តរាគមន៍ ដើម្បីដោះលែងទេ ព្រោះវា ខុសច្បាប់ ហើយរថយន្តនេះ ត្រូវបានកម្លាំងគយចល័ត ក្រុងប៉ោយប៉ែតបញ្ជូនទៅសាខាគយ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ. ឆ្នាំ២០១៨ហើយ ដើម្បីចាត់ការបន្តតាមច្បាប់។

មេគយ ខេត្តបន្ទាយមានជ័យ លោក ឆែ សុធា ក៏បានបញ្ជាក់ផងដែរថា រថយន្តចង្កូតស្តាំនាំចូលខុសច្បាប់ ដែលកម្លាំងគយចាប់បានបន្តបន្ទាប់ ហើយបានយកមករក្សាទុកនៅសាខាគយ ខេត្តបន្ទាយមានជ័យ ដើម្បីរង់ចាំពិន័យ ទៅតាមច្បាប់ដោយគ្មាន វប្បធម៌អន្តរាគមន៍ដោះលែងនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post