header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ រត់ចោលស្រុកខ្មែរទៅនៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំគួរសមហើយថ្មីៗនេះបានប្រកាសនឹងចូលមក ស្រុកវិញ នៅដើមឆ្នាំ២០១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក៏បានប្រាប់ទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលទាំងអស់ ឲ្យដឹកទណ្ឌិត សម រង្ស៊ី ចូលស្រុកខ្មែរ ដើម្បីជម្រះបញ្ជីជាមួយសម្ដេច ព្រោះខ្នោះដៃរង់ចាំទទួលវាយមនុស្សដូចលោក សម រង្ស៊ី ទៅតាមបែបអាមេរិកដែលវាយខ្នោះទៅក្រោយ ។

សម្ដេចតេជោ លើកឡើងបែបនេះ បន្ទាប់ពីទណ្ឌិត សម រង្ស៊ី តែងតែអួតអាងនៅក្រៅប្រទេសថា នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងវិលត្រឡប់ចូលមកស្រុក ដើម្បីដឹកនាំអតីតគណបក្ស សង្គ្រោះជាតិ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ទៅអាកាសចរណ៍ កុំឲ្យហាមឃាត់ (លោក សម រង្ស៊ី)។ អាកាសចរណ៍ទាំងអស់ ដឹកអាជនហ្នឹង គឺឲ្យគេដឹកមក ខ្ញុំក៏ចង់ជម្រះបញ្ជីជាមួយអាជននេះឲ្យបានច្បាស់។ ខ្ញុំបានប្រាប់អាកាសចរណ៍ស៊ីវិល កុំហាមឃាត់ក្នុងការដឹក អាចង្រៃនេះ ចូលស្រុក ព្រោះយើងត្រូវដាក់ខ្នោះវា ព្រោះយើងតាមចាប់វាយូរហើយ ចាប់មិនបាន ឥឡូវវាចូលឲ្យចាប់ហើយ វាមិនស្រួល” ។

សម្ដេចបន្ដថា “សូមអញ្ជើញមក ខ្ញុំក៏បានត្រៀមខ្លួនហើយដែរ ប៉ុន្តែបើសិនអ្នកឯងមិនមកថ្ងៃទី១ ខែមីនា ដែលជាឱសានវាទនៃការភ្នាល់ គឺអ្នកឯងជាសត្វឆ្កែសុទ្ធ ខ្ញុំហៅអ្នកឯងជាឆ្កែ គ្រាន់តែព្រុស បើពូកែណាស់! ។ ពេលណាក៏រត់ដែរឲ្យតែមានរឿងគឺរត់ មិនថារឿងតូច ឬរឿងធំ គឺដឹងតែរត់ រួចហើយតាំងប្រកាសមកហើយ”។

សម្ដេចបញ្ជាក់ថា លើកមុនសម្ដេចលើកលែងទោសឲ្យ ព្រោះចំថ្ងៃឪពុករបស់សម្ដេចទទួលមរណភាព ប៉ុន្ដែលើកនេះ សម្ដេចមិនលើកលែងទោសឲ្យទៀតទេ ។ សម្ដេច ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាំដាក់ខ្នោះ លោក សម រង្ស៊ី ព្រោះរដ្ឋបាលត្រូវអនុវត្តសាលដីកាតុលាការ។

សម្ដេចបន្ថែមថា នៅមិននៅ ទៅយកសេរីភាពរបស់អ្នកដទៃមកភ្នាល់ បើសម្ដេចមិនភ្នាល់ទេ គឺគេថាសម្ដេច កំសាកអន់ ប៉ុន្តែ សម រង្ស៊ី ចាប់ចំណុចខុសបំផុត។ សម្ដេចថា បើមិនទាន់កាត់ទោសផង តើមានទោសមកពីណានឹងត្រូវលើកលែង ទោះបីជាសេះដុះស្នែង ។

សម្ដេចតេជោបន្តថា “ក្រោយថ្ងៃ១មីនា គឺសូមអញ្ជើញ ប៉ុន្ដែមានសេចក្ដីក្លាហានគេប្រកាសហើយ គឺនឹងមកឆាប់ៗ សូមអញ្ជើញ ខ្ញុំក៏ត្រៀមអាឆាប់ហើយដែរ ឆាប់ក៏ដោយ ស្អីក៏ដោយ Every where ។ សូមប្រាប់ទៀត ព្រលានយន្ដហោះ មាន៣ដែលសម្រាប់ចុះចត ។ ១-ទីក្រុងភ្នំពេញ , ២-សៀមរាប និង៣-ព្រះសីហនុ អាចចុះចតបានទាំង៣កន្លែង ទៅតាមបំណងរបស់អ្នកជិះ ប៉ុន្ដែខ្នោះវាទៅតាមទីកន្លែងនោះដែរ វាយតាមបែបអាមេរិកដាក់ខាងក្រោយ” ។

សម្ដេចលើកឡើងបញ្ឆិតបញ្ឆៀងទៀតដោយអញ្ជើញលោក សម រង្ស៊ីចូលស្រុក បើមិនមក មិនមែនជាមនុស្សទេ គឺជាសត្វតិរ ច្ឆាន ហើយអញ្ជើញមក គុកព្រៃស ត្រពាំងផ្លុង ព្រះវិហារ ឧត្តរមានជ័យ ចាំបើកទ្វារឲ្យលោក សម រង្ស៊ី ដើរចូល។ សម្ដេចចំអកចំអន់ថា អញ្ជើញមកអ្នកក្លាហានចូលស្រុកខ្មែរ ដើម្បីទទួលទោស មិនចាំបាច់រត់ចោលស្រុកទៀតទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post