header ads

Sponsor

ការបញ្ចុះតម្លៃពិសេសរហូតដល់៣% ពីបុរី ប៉េង ហួត សម្រាប់គម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ និង៥ គម្រោងផ្សេងទៀតព្រមគ្នា ផុតកំណត់ត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះហើយ ។ សូមប្រញាប់រួសរាន់ឡើងមកទទួលយកការផ្តល់ជូនពិសេសនេះ ព្រោះពេលវេលាមានកំណត់។

ចាប់ពីថ្ងៃដែលមានការបញ្ចុះតម្លៃពិសេស រហូតមកដល់ពេលនេះ អតិថិជនបានអញ្ជើញមកសាកសួរព័ត៌មាន និងជាវលំនៅដ្ឋាន យ៉ាងច្រើនកុះករ នេះសបញ្ជាក់អោយឃើញថាបុរី ប៉េង ហួត ពិតជាទទួលបានការជឿជាក់ ពីអតិថិជន ទៅលើគុណភាពសំណង់ សោភ័ណភាព និងភាពច្នៃប្រឌិតឈានមុខគេ ក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ហើយជាពិសេសជាងនេះទៅទៀត គម្រោងថ្មី ដឹស្តា មុនីរ៉ាហ៍ ក៏ទទួលបានការគាំទ្រពីអតិថិជនថាជាគម្រោង ដែលសាកសមបំផុតក្នុងការរស់នៅថែមទៀតផង។

ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ500 ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ដែលធ្វើអោយការរស់នៅ ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ។

ចំពោះគម្រោងទាំង៦ ខាងលើ សុទ្ធសឹងតែជាគម្រោងអភិវឌ្ឍដែលស្ថិត ក្នុងតំបន់ដែលមានសក្តានុពលដោយឡែកពីគ្នា ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីរំពឹងទុក។

ចំណែកឯលំនៅដ្ឋានក្នុងគម្រោងទាំង៦ ខាងលើវិញ ជាលំនៅដ្ឋានប្រណីត និង រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដោយឈរលើគុណភាពរឹងមាំនៃសំណង់ រចនាបថទាន់សម័យ សោភណ្ឌភាព ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post