header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចិន បានសន្យាបន្តជួយលើកកម្ពស់ការងារសន្ដិសុខនៅកម្ពុជា ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។

ថ្លែងនៅក្នុងពិធីប្រគល់ និងទទួលរថយន្ត ដែលជាជំនួយរបស់ភាគីចិន និងបើកកម្មវិធីវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងសន្តិសុខឯកជនដល់មន្ត្រីនគរបាលជាតិកម្ពុជា ពីសំណាក់ភាគីចិននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃនោះ លោក ចាវ យានមីង អនុប្រធានប្រតិបត្តិ នៃសមាគមឧស្សាហកម្មសន្តិសុខសៀងហៃ បានលើកឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អ ហើយចិននៅតែបន្តជួយដល់ប្រទេសកម្ពុជាជានិច្ច។ ជាក់ស្តែង ដូចការផ្តល់វគ្គបណ្តុះបណ្តាលជំនាញការគ្រប់គ្រងផ្នែកសន្តិសុខ ឯកជននេះជាដើម។

ការសន្យាជួយលើកកម្ពស់ការងារសន្ដិសុខនៅកម្ពុជានេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ក៏បានស្នើសុំដល់ភាគីសន្តិសុខសៀងហៃ ប្រទេសចិន បន្តជួយបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់មន្ត្រី នៃនាយកដ្ឋានគ្រង់គ្រងសន្តិសុខឯកជនកម្ពុជាបន្ថែមទៀតផងដែរ។

លោកបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះភាគីចិន ដែលបានមកធ្វើបទបង្ហាញ ស្តីពីការ គ្រប់គ្រងផ្នែកសន្តិសុខ និងចែករំលែកបទពិសោធន៍ដល់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត លើការងារគ្រប់គ្រងសន្តិសុខឯកជននេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post