header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកែប្រែតម្លៃឯកតាសន្ទស្សន៍បៀវត្សរ៍មូលដ្ឋានរបស់មន្រ្ដីរាជការកម្ពុជា។

យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះមន្រ្តីរាជការកម្ពុជា កំពុងបម្រើការងារ។ កែប្រែឯកតានៃសន្ទស្សន៍បៀវត្ស មូលដ្ឋានពីចំនួន២១៣០រៀល ទៅចំនួន២៣៤០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩តទៅ។ ការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ បានធ្វើឲ្យប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ កើនឡើងមួយកម្រិតទៀត ឡើងដល់ជាង១លានរៀល។

ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ឲ្យកាន់តែមានជីវភាពធូរធាររាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានការដំឡើងប្រាក់បៀវត្ស២ដងក្នុង១ឆ្នាំ។ លើកទី១ ដំឡើងនៅខែមករា និងលើកទី២ ខែមេសា មុនបុណ្យចូលឆ្នាំខ្មែរដែលជាការដំឡើងប្រាក់បំណាច់មុខងារ។

យោងតាមតារាងប្រាក់បៀវត្សទាបបំផុត (អប្បបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង​កម្លាំងប្រដាប់អាវុធសម្រាប់ឆ្នាំ២០១៩ ទទួលបានពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩ ប្រាក់បៀវត្សទាបបំផុតរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធរួមមាន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុតបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន១,០១៤,៤៥០រៀល ត្រូវកើនដល់១,០៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ ។

២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុតបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ ។

៣៖ ប្រាក់បៀវត្សគ្រូពេទ្យកម្រិតទាបបំផុតបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,១១៤,៤៥០រៀល ត្រូវកើនដល់ ១,១៧០,១០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩។

៤៖ ប្រាក់បៀវត្សនគរបាលជាតិថ្នាក់ទាបបំផុតបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៩៨,៩២៧រៀល ត្រូវកើនដល់ ១,១៥៤,៥៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ ។

៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត បច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន១,០៣៥,០២៧រៀល ត្រូវកើនដល់ ១,០៨៤,៣៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ (បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករ ប្រចាំខែគិតជាសាច់ប្រាក់) ។

ដោយឡែកសម្រាប់ប្រាក់បៀវត្សខ្ពស់បំផុត( អតិបរមា) របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្រាប់ឆ្នាំ២០១៩ ៖

១ ៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ ។

២៖ ប្រាក់បៀវត្សគ្រូបង្រៀន ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៩) ចំនួន៣,០០១,៥០០រៀល ត្រូវកើនដល់ ៣,១១៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩។

៣៖ ប្រាក់បៀវត្សគ្រូពេទ្យ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន ២,១៣១,៥០០រៀល ត្រូវកើនដល់ ២,២៩៧,០០០រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩។

៤៖ ប្រាក់បៀវត្សនគរបាលជាតិ ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ ។

៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ដែលបច្ចុប្បន្ន (មុនខែមករា ២០១៩) ចំនួន៣,១៨៥,៩៧៧រៀល ត្រូវកើនដល់ ៣,៣០១,៤៧៧រៀល ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ (បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំ ខែគិតជាសាច់ប្រាក់) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post