header ads

Sponsor

រិទ្ធី

ចាប់ពី​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ២០១៨ ដល់ថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៩ ម្ចាស់​អាជីវកម្ម​ក្រឡុង​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​តូច ធំ​គ្រប់​ប្រភេទ និង​ម៉ូតូ​សន្តោង ហាម​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​កំណាត់​លី​យ៉ុង​ផាត់ ពី​គល់ស្ពាន​ព្រែក​ព្នៅ ដល់​ផ្លូវ​គីឡូម៉ែត្រ​លេខ​៦ ដោយត្រូវពង្វាងចរាចរណ៍ឆ្លងកាត់តាមស្ពានព្រែកក្តាមវិញ​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

មូលហេតុ​ដែល​អាជ្ញាធរ​ហាម​ការ​ចរាចរណ៍​រយៈពេល​៥​ថ្ងៃនេះ ដើម្បី​ត្រៀមរៀបចំពិធីសម្ពោធ​វិមានអនុស្សារីយ៍នយោ បាយ​ឈ្នះ​ ឈ្នះ​ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​សកល​២០១៩ ផង​។  

​សូមជម្រាបថា វិមានអនុស្សារីយ៍នយោបាយ​ ​ឈ្នះ ឈ្នះ​ ​នេះត្រូវបាន​សាងសង់ឡើងលើ​ផ្ទៃដី​ទំហំ​៨​ហិកតា ស្ថិតនៅ​សង្កាត់​បាក់​ខែង ខ​ណ្ឌ​ជ្រោយចង្វារ ទល់មុខ​ពហុកីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post