header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ធំៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋានគរបាលស្រុកកំពង់ស្វាយ និងមានការចូលរួមពីលោកវរៈសេនីយ៍ទោ ស សុបិន្ត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានចុះអនុវត្តន៍ឃាត់ជនសង្ស័យ៤នាក់ និងចាប់យក ត្រាក់ទ័រចំនួន ០២ គ្រឿង នៅចំណុចវាលស្រង៉ែ តំបន់ផ្អែកដំបង (ដីតំបន់៣) ក្នុងទឹកដីឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ ឈ្មោះ កៀម កុយ ភេទប្រុស អាយុ ៤៤ ឆ្នាំ, ឈ្មោះ វាន់ ណារ៉េត ភេទស្រី អាយុ ៤០ ឆ្នាំ ទាំង២នាក់នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ , ឈ្មោះ សឿន ដារ៉ូ ហៅ ក្រឹង ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឈ្មោះ រួន ណារៀម ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

បច្ចុប្បន្ន ត្រាក់ទ័រ២គ្រឿង និងជនសង្ស័យទាំង៤នាក់ ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីរៀបចំអនុវត្តនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post