header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជូនក្រុមឌីជេ ដែលពាក់ព័ន្ធករណីលក់គ្រឿងញៀននៅមុខក្លឹបកម្សាន្តរ៉ុក មកសាលាដំបូងដើម្បីធ្វើការសាកសួរ។

កម្លាំង​សមត្ថ​​កិច្ច​នគរ​បាល​​កា​រិ​យា​ល័យ​ទី​៦ ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បើកប្រតិបត្តិការដ៏ក្តៅគគុក បង្ក្រាបលើ​ករណីជួញ​ដូរ និងរក្សាទុកគ្រឿងញៀនមួយ​បាន​​​​យ៉ាងជោគជ័យ ធ្វើ​ឡើង​កាល​ពី​វេលាម៉ោង​​២៖​២០​​​​​យប់​ចូល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ​ស្ថិត​នៅ​​ម​ជ្ឈ​មណ្ឌល​​កម្សាន្ត​រ៉ុ​ក ក្នុង​​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ ​​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​-ស្រីចំនួន​៤​នាក់។

សមត្ថកិច្ច បានឲ្យដឹងថា អ្វី​ដែល​ភ្ញាក់​​ផ្អើល​​បំផុត គឺ​​ជន​សង្ស័យ​ម្នាក់ ក្នុងចំណោម​៤នាក់នេះ គឺ​​ជា​ពិធីករ​ទូរទស្សន៍ល្បី​ម្នាក់ ​​និង​ដក​ហូត​​​បាន​​​ថ្នាំ​ញៀន​បា​ន​ជាង​​​១​គីឡូក្រាម។

ជនសង្ស័យ​ទាំង​៤នាក់ ១​-​ឈ្មោះ ហែម បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​​​ពិធីករ​ទូរ​ទស្សន៍ (ឌីជេឡាយអិន) ស្នាក់​នៅផ្ទះ​លេខ​៦៣ ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។ ២-​ឈ្មោះ វ៉ា ស្រី​ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។ ៣​-​ឈ្មោះ អ៊ិន សា​ខន ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​លេខ​៦A ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​មេ​ក្លោ​ង​)។ ៤-​ឈ្មោះ ស៊ិ​ន សំ​ភ័​ស្ត ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ​អា​ស​យ​ដ្ឋា​ន​ស្នាក់​នៅ​ភូមិ​៤ សង្កាត់​បឹង​ស្រឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ឈ្មោះ​នេះ​ទើប​ចេញពី​ពន្ធនាគារ​ ពាក់​ពន្ធ​ករណី​ជួញដូរ​គ្រឿងញៀន) និង​ត្រូវជា​ក្មួយ​នាយករង​មន្ទីរ​គ្រឿងញៀន​ម្នាក់ ហើយ​ក៏​ជា​ម្ចាស់​អាវុធ​ខ្លី​១​ដើម​នោះ​ផងដែរ ។

សមត្ថកិច្ច បានបន្តថា ជាមួយ​​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​​នេះ សមត្ថ​កិច្ច​​​ដកហូត​វត្ថុ​តាង​នៅ​ក្នុង​បន្ទប់​​១០៨ ក្នុងម​ជ្ឈ​​មណ្ឌល​កម្សាន្ត​រ៉ុ​ក រួម​មាន​ ១-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់៣៧៤.៣៩​ក្រាម ២-​សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ចំនួន​១៥៦២គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣-​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ​១គ្រឿង និង​តូច២​គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៤ រួមទាំងវត្ថុតាង ត្រូវបាន​តំណាងអយ្យការកំពុងធ្វើការសាកសួរនៅឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post