header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ យុវជន​២​នាក់ ​បើក​ម៉ូតូ​លឿន​ទាក់​ដៃ​ចង្កូតជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ហើយ​ត្រូវ​បាន​រថយន្ត​បុក​បន្ថែម​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​ទៀត​រង​របួសស្រាល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង ៧ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បុរី​ពិភព​ថ្មី​កំ​បូល ដែល​ស្ថិត​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ ឈ្មោះ សាំង ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ជាងសំណង់ ស្នាក់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កំ​បូល មានស្រុក​កំណើត​នៅ​ភូមិក​ន្ទៀ​ន ឃុំ​រោង​ដំរី ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។ ជន​រង​គ្រោះ​ជិះ​ម៉ូតូ ម៉ាក​ឌ្រី​ម​សង់​ស៊េរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1N-0791​បើកបរ​ដោយ​យុវជន​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

ប្រភព​ព័ត៌មាន​ពី​យុវជន​ដែល​ជិះ​ជាមួយ​ជន​រង​គ្រោះ​ដែល​ស្លាប់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន ហើយ​បន្ទាប់​មក​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ ១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​ហើយ​បន្ទាប់​មក ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ប្រូស បាន​បុក​បន្ថែម​បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់ បាក់​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ខាងលើ បាន​បើក គេចខ្លួន​បាត់​ស្រមោល​។ ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ជំនាញ​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​លិខិត ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post