header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិវៀតណាម ឈ្មោះ ង្វៀង យាំង​យី (ហៅអាដំឡូង) អាយុ៣៣ឆ្នាំ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សា សម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទឃាតកម្ម​ដោយ​មាន​ទារុណកម្ម​ អំពើ​ឃោរឃៅ​ ឬអំពើរំលោភសេពសន្ថវៈ តាមមាត្រា​២០៥ នៃក្រមព្រហ្មទណ្ឌ ទៅលើក្មេងស្រីអាយុ៤ឆ្នាំ។

ជនព្រហើនកោងកាចនេះ ត្រូវបាននាំខ្លួនមកស្ដាប់ការសម្រេចរបស់តុលាការនៅចំពោះមុខ និងបើកផ្លូវឲ្យប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។

កាលពីវេលាម៉ោង៧៖២៥នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះ បានរត់​ងូតទឹកភ្លៀងលេង ហើយត្រូវបានជនសង្ស័យ បានលួងលោមនាំយកទៅចំណុចផ្ទះចាស់ ទុកចោលមួយកន្លែង តាមផ្លូវជាតិលេខ៥ ក្នុងក្រុ​ម​៥ ភូមិកសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ អង្អែលស្ទាបប្រដាប់ភេទ ហើយចាប់រំលោភសេពសន្ថវៈ យកដៃខ្ទប់មាត់ជាប់ធ្វើ​ឲ្យ​​ជនរងគ្រោះថប់ដង្ហើមរហូតដល់ស្លាប់។ បន្ទាប់មកជនដៃដល់បានយកក្មេងស្រីរងគ្រោះ ញាត់ចូលពាងក្នុងបន្ទប់ទឹក រួចហើយលូនតាមបង្អួចចេញទៅសម្ងំនៅមាត់ទន្លេ។

សមត្ថកិច្ចបានឲ្យដឹងថា ឪពុកម្តាយក្មេងស្រី ដោយបានបាត់កូនយូរមិនឃើញមកផ្ទះ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃ​ដដែលក្រុមគ្រួ​សា​រ បានចែកគ្នាដើរស្វែងរក ហើយបានប្រទះឃើញ កូនស្រីស្លាប់ក្នុងពាងទឹក ក្នុងសភាព​អាក្រាតកាយ មានហូ​រ​ឈា​ម​ផ​ង មិនអស់ចិត្តអាណិតកូនស្រី ព្យាយាមដឹកយកទៅមន្ទីរពេទ្យបង្អែកសម្តេចឪ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងស្រីរងគ្រោះ​បា​នស្លាប់ហើយ។ ទាំងក្រុមគ្រួសារស្លុតចិត្តយ៉ាងខ្លាំង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះពិនិត្យជាក់ស្តែង ហើយធ្វើការស្រាវជ្រាវភ្លាមៗ រហូតដល់វេលាម៉ោ​ង​១​០យប់ ថ្ងៃដដែលកម្លាំងសមត្ថកិច្ចស្វែងរកប្រទះឃើញ ជនសង្ស័យនៅមាត់ទន្លេ ទើបចាប់ខ្លួនទៅធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនឡើងតុលាការឃុំខ្លួន រហូតដល់ថ្ងៃកាត់ទោស និងផ្ដន្ទាទោសនាថ្ងៃនេះ។

នៅក្នុងសវនាការ ជនដៃដល់បានសារភាពពីទង្វើលាមករបស់គេទៅលើក្មេងស្រីរងគ្រោះ ទើបតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post