header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ករណីកំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

ករណីខាងលើបានក្លាយជាប្រធានបទមួយដែលកំពុងទាក់ទាញអ្នកទស្សនា ដោយទន្ទឹងរង់ចាំមើល ថាតើនឹងមានដំណោះស្រាយបែបណា ឬក៏ឈានដល់ដំណោះស្រាយផ្លូវច្បាប់? តែអ្វីដែលរំលេចឡើងគួរជាទីចាប់អារម្មណ៍ទៀតនោះ តាមរយៈប៉ុន្មានឃ្លារបស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ដែលសង្កត់ធ្ងន់ៗថា៖

តារាស្រុកគេ ទទួលដោយកំរងផ្កា
តារាស្រុកឯង ទទួលដោយជះស្រា
ជិះជាន់ហឹង្សាមេីលងាយបន្ថោក 
ខ្មែរស្រលាញ់ខ្មែរនិយាយកោកកោក
ការពិតបន្ថោកបន្ទាបសាសន៍ឯង ។

ជាមួយនឹងរឿងនេះដែរ ខាងលោក ថៃ នរៈសត្យា រដ្ឋ​លេខា​ធិការ និង​​ជា​អ្នកនាំ​ពាក្យ​ក្រសួង​វប្បធម៌ បានធ្វើបទបទសម្ភាសន៍តាមទូរស័ព្ទថា រឿងនេះគ្រាន់តែជារឿងតូចមែនទែន តែដោយសារមានអ្នកបំប៉ោងព័ត៍មានទៅជារឿងធំ មិនពន្លត់ ព្យាយាមឲ្យរឿងកាន់តែធំ។

ក្នុងនោះដែរ លោកបានបន្តថា “រឿងវាតូចតាច កុំចង់វែងឆ្ងាយអី ព្រោះខ្ញុំមើលឃើញថា រឿងគប់ស្របៀវារឿងតូច តែមានការបំប៉ោងទៅជាធំ តែបើយើងម្នាក់ៗជួយរំលត់ រឿងនេះក្លាយជារឿងតូចបាន”។

ប៉ុន្តែ លោក ជំទាវ ញ៉ែម មរកត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការ​នារី បាន​ប្រតិកម្ម​ធ្ងន់​ៗ និង​លើក​ទឹក​ចិត្ត​ឲ្យ​តារា​ចម្រៀង ទេព បូ​ព្រឹក្ស ប្ដឹង​ទៅ​លើ​ជន​សង្ស័យ​រក​យុត្តិធម៌​ឲ្យ​បាន ក្នុង​នោះ​ក៏​អាច​ប្ដឹង​បន្ត​មក​ក្រសួង​កិច្ចការ​នារី​ផង ។

នេះជាវីដេអូថតបានសកម្មភាពស្តែងៗដែលត្រូវបានថតបាន ពេលគេគប់កំប៉ុង ស្រាបៀរ ទៅលើកញ្ញាទេពបូព្រឹក្ស

ព្រឹកថ្ងៃទី ២៦ ខែធ្នូ តារាចម្រៀង​ ទេព​ បូព្រឹក្ស​ បានមកដាក់ពាក្យបណ្ដឹងដេីម្បីរកយុត្តិធម៌។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post